រាជធានីភ្នំពេញ ៖ យុវសិស្សវ័យក្មេងម្នាក់ ពេលកំពុងជិះម៉ូតូម្នាក់ឯង ត្រូវយុវសិស្សមួយក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ស្ទាក់ដេញវាយ ភ័យពេកបានផ្តួលម៉ូតូចោល រត់គេចខ្លួនទាំងប្រផិតប្រផើយ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងអ្នកដំណើរ កាលពីវេលាម៉ោង ៩និង៥០ នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចផ្លូវឌឿងហែម លេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
យុវជនរងគ្រោះ មិនត្រូវបានស្គាល់ឈ្មោះទេ ជិះម៉ូតូម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BI-0454 ។ ចំណែកក្រុមជនបង្ក មិនត្រូវបានស្គាល់ អត្តសញ្ញាណផងដែរ ក្រោយពេលកើតហេតុ ជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ពីវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវលេខ១៣៩ ក្នុងទិសដៅពីលិចទៅកើត ក៏ជួបនឹងយុវសិស្សមួយក្រុម មានគ្នា ៦នាក់ ជិះម៉ូតូ ៣គ្រឿង ស្ទាក់វាយជនរងគ្រោះ ដោយមិនបានសួរនាំអ្វីឡើយ៕ (វត្តភ្នំ)
Home
»
Local News
»
News
»
Social News
»
ជនទំនើងមួយក្រុមដេញវាយយុវសិស្សម្នាក់ ភ័យពេករត់ចោលម៉ូតូ គេចខ្លួនតាមផ្លូវឌឿងហែម