Latest Post
Loading...
Free Search Engine Submission

Wednesday, April 23, 2014

រួម​រ័ក្ស​ដោយ​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​១០​ម៉ឺន​រៀល ពេល​ចាយលុយ​អស់​ប្តឹង​សមត្ថកិច្ច​ទារលុយ​ថែម

in Local News , News , Social News
ខេត្តកំពង់ឆ្នាំង: ភាគី​ខាង​បុរស​និយាយថា​ខ្លួន​និង​ស្ត្រី​ម្នាក់ បាន​ស្ម័គ្រចិត្ត​រួម​រ័ក្ស​គ្នា បានសម្រេច​រហូតដល់​ទៅ​បី​ដង​ក្នុង​១​យប់ ដោយបាន​ព្រមព្រៀងគ្នា​ក្នុងតម្លៃ​១០​ម៉ឺន​រៀល ប៉ុន្តែ​នៅពេលដែល​ខាង​ស្រី​ចាយលុយ​អស់ ក៏បាន​ទៅប្តឹង​សមត្ថកិច្ច​ដោយ​ទាមទារ​យកលុយ​ចំនួន​១​លាន​រៀល​បន្ថែមទៀត​។ ​ដោយសារតែ​ខាង​ប្រុស​គ្មាន​លុយ​អោយ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​មកកាន់​តុលាកា​សាលាដំបូង​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី ។ ​ ​ ​បុរស​ដែល​ត្រូវ​ចាប់ខ្លួន ឈ្មោះ​ស៊ឹម ពៅ អាយុ​២៦​ឆ្នាំ មាន​ប្រពន្ធ និង មានកូន​២​នាក់ នៅក្នុង​បន្ទុក មាន​ទីលំនៅ ក្នុងភូមិ​អូរសណ្តាន់ ឃុំ​ទឹក ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ រីឯ​ដើមបណ្តឹង​ជា​ស្ត្រី​មេម៉ាយ​កូន​១ និង​មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា ។​ ​ ​ ​បុរស​ឈ្មោះ​ស៊ឹម ពៅ​បានបញ្ជាក់​ប្រាប់​សមត្ថកិច្ច​ថា កាលពី​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ រូបគេ​បាន​ទៅលេង​រាំវង់ នៅក្នុង​ភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ និង បាន​ជួប​ស្ត្រី​មេម៉ាយ​កូន​មួយ​នោះ ពេល​ចូលទៅ​បត់ជើង​ក្នុងព្រៃ​ក្បែ​ជើង​ទំនប់ ហើយក៏​និយាយ​ត្រូវដង​ត្រូវផ្លែ​គ្នា​រួម​រ័ក្ស​បាន​ចំនួន​២​ដង ។ ក្រោ​ពី​ពិធី​រាំវង់​ចប់​រូបគេ​ក៏​ឌុប​នាង​ទៅផ្ទះ ហើយ​នៅពេល​ធ្វើដំណើរ​ដល់​ស្ពាន​អូរសណ្តាន់ ក៏​រួម​រ័ក្ស​គ្នា​បានសម្រេច​ម្តងទៀត ដោយ​ព្រមព្រៀងគ្នា ក្នុងតម្លៃ​១០​ម៉ឺន​រៀល ។​ ​ ​ ​បុរស​រូបនេះ​បាន​អោយដឹងទៀតថា នៅពេល​រួម​រ័ក្ស​ម្តងៗ​គ្មាន​អ្នកណា​បង្ខំ​អ្នកណា​ទេ ពីព្រោះ​រូបគេ​ក៏​ស្រវឹង នាង​ក៏​ស្រវឹង ។ ក្រោយពី​ឌុប​នាង​ទៅ​ដាក់​នៅផ្ទះ ហើយ​ខាង​ប្រុស​បានអោយ​លុយ​ចំនួន​១​ម៉ឺន​រៀល លុះ​ព្រឹក​ឡើង រូបគេ​បាន​យកលុយ​ចំនួន​៩​ម៉ឺន​រៀល​ទៀត ទៅអោយ​បង្គ្រប់ តាម​ការព្រមព្រៀង​កាល​ពី​យប់ ។​ប៉ុន្តែ នៅ​ថ្ងៃទី​២១ ខែមេសា ក្រោយពី​នាង​ចាយលុយ​ចំនួន​១០​ម៉ឺន​រៀល​នោះ​អស់ ក៏បាន​ទៅប្តឹង​នគរបាល​មូលដ្ឋាន ទាម​ទារលុយ​ចំនួន​១​លាន​រៀល​បន្ថែមទៀត តែ​គាត់​គ្មាន​លុយ​អោយ​ក៏ត្រូវ​បាន​គេ​បញ្ជូនបន្ត​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​តែម្តង ។​ ​ ​ ​បុរស​ខាងលើ​បាន​អោយដឹងទៀតថា នៅពេល​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ស្ត្រី​មេម៉ាយ​នោះបាន​ទាមទារ​ឡើងថ្លៃ​រហូត​ទៅដល់​៣​លាន​រៀល ដោយសារតែ​គ្មាន​លុយ នគរបាល បាន​កសាង​សំណុំរឿង​បញ្ជូន​រូបគេ​មកកាន់​តុលាកា​តែម្តង ។​ ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន បុរស​រូបនេះ បាន​សំណូមពរ​អោយ​តុលាកា​មេត្តា​ផ្តល់​យុត្តិធម៌​ដល់​រូបគាត់​ផង ពីព្រោះ​ករណីនេះ គាត់​មិន បាន​បង្ខិតបង្ខំ​ខាង​ស្រី​ទេ គឺជា​ការ​ព្រមព្រៀងគ្នា​៕T/c

ប្រភពពី CEN