(Looking Today) ចិន៖ តារាភាពយន្តចិន មានឈ្មោះបោះសម្លេង លំដាប់ពិភពលោក Li Yapeng ហៅថា Jet Li បានជាប់ចោទ ពីបទលួចបន្លំលុយ ៦០លានដុល្លារសហរដ្ឋអាមេរិក ពីមូលនិធិសប្បុរសធ៌មខណៈដែល លោកជាអ្នកបង្កើត មូលនិធិ នេះ។
ជនអានាមិកម្នាក់បានបង្ហោះតាមរយៈ Weibo កាលពីថ្ងៃទី២២ ខែមេសាដោយចោទប្រកាន់ថា JetLi បានលួចលុយ ដែលបានមកពីការបរិច្ចាគសប្បុរសធ៌ម ចំនួន៦០លានដុល្លារអាមេរិក នៃការជួយឧបត្ថម្ភទៅដល់ការរញ្ជួយដីនៅ យ៉ាអាន(Ya’an) ប្រទេសចិន។
ចំពោះចំណងជើងនៃការបង្ហោះបានដាក់ថា“តើការបរិច្ចាគរបស់យើងបាត់ទៅណា?” កាលពីថ្ងៃទី២០ ខែមេសា វេលា ម៉ោង៨:០២ល្ងាច ហើយបាននិយាយថា អរគុណឥទ្ធិពល Jet Liដែលជាតារាអន្តរជាតិដែលបាន បង្កើត អោយ មានមូលនិធិក្នុងការប្រមូលនូវ បរិច្ចាគសម្រាប់ជួយដល់ការ រញ្ជួយដីដែលទទួលបានថវិកាសរុប ៤០កោដិRMB (៨០លានដុល្លារសហរដ្ឋអាមេរិក)។
តែទោះជាយ៉ាងណាចំនួនថវិកា សម្រាប់ជួយនៅក្នុងគ្រោះមហន្តរាយនេះបានបាត់អស់ ១០ភាគរយនៃ ទឹកប្រាក់ដែល យើងបានប្រមូល។
ដើម្បីជាការឆ្លើយតបឌឺដងទៅវិញ កាលពីថ្ងៃពុធ Jet Li បានបង្ហោះនៅលើ Weibo ថា ខ្ញុំពិតជាសង្ឃឹមថានឹងអាច លួចនូវលុយទំាងនោះបាន ប៉ុន្តែខ្ញុំមិនអាចលួចឬមានសិទ្ធ ក្នុងការប្រើប្រាស់លុយទំាងនោះ បានពីព្រោះលុយ ទំាងនោះនៅក្នុងធនាគារជាតិ ដូច្នេះតើខ្ញុំអាចផ្ញើលុយនោះទៅក្នុងគណនីយរបស់ខ្ញុំតាមរបៀបណា? បើសិនជាអ្នកដឹងសូមមេត្តាជួយបង្រៀនខ្ញុំផង៕
Home
»
International News
»
Local News
»
News
»
Jet Li ជាប់ចោទពីបទ លួចបន្លំលុយចំនួន ៦០លានដុល្លារ សហរដ្ឋអាមេរិក ពីមូលនិធិសប្បុរសធ៌ម