Latest Post
Loading...
Free Search Engine Submission

Thursday, April 24, 2014

ប្រពន្ធតាមទាន់ប្ដីមានស្រី និងវ៉ៃនារីជាស្រីស្នេហ៍យ៉ាងទក់សាច់ ក្នុងសណ្ឋាគារ (វីដេអូ)

in International News , News , Strange News , Videos
វាជាហេតុការណ៍ ដែលតែងតែកើតមានឡើង ជាញឹកញាប់ នៅក្នុងសង្គម ដែលបុរសមានក្រុមគ្រួសាររួចហើយ តែបែរជាមានចិត្ដនិងលួចមាន ស្រីនៅខាងក្រៅផ្ទះនោះ។ ជាមួយគ្នានេះ កាលពីពេលថ្មីៗនេះ ក៏មានហេតុការណ៍បែបនេះ កើតឡើង ដែលបុរសម្នាក់ លួចគេងនៅក្នុងសណ្ឋាគារ ជាមួយនឹង ស្រីស្នេហ៍ក៏ត្រូវបាន ប្រពន្ធតាមទាន់ និងថតជាវីដេអូ រួចបញ្ចូលទៅក្នុងអ៊ិនធើណេតផងដែរ។ យ៉ាងណាមិញ ហេតុការណ៍នេះ មិនបានបញ្ជាក់ពី ទីតាំងច្បាស់លាស់នោះទេ តែនៅក្នុងវីដេអូនេះ បានបង្ហាញពីសកម្មភាព យ៉ាងច្បាស់ ដែលស្ដ្រីម្នាក់ រួមនឹងបក្សពួក បាននាំគ្នាសម្រុកចូលទៅក្នុងបន្ទប់សណ្ឋាគារ យ៉ាងកម្រោលនោះ។ អ្វីដែលមិនគួរឲ្យជឿនោះ ស្ដ្រីដែលជាភរិយាដើមនេះ បានឡើងហក់វ៉ៃ និងទាត់ធាក់ ហើយមានបំណងចង់ចាប់ស្រាត នារីដែលជាស្រីស្នេហ៍ផងដែរ ខណៈពេលដែលនារីដែលត្រូវគេវ៉ៃនេះ ស្លៀកត្រឹមតែគ្រឿងក្នុងនោះ។ តែមិនបង្អន់យូរ បុរសដែលជាប្ដី លួចមានស្រីក្រៅផ្ទះនេះ បានចូលទៅជួយ និងអោបក្រសោបនារី ជាស្រីស្នេហ៍នេះ។ សម្រាប់ហេតុការណ៍បន្ដទៀត ទៅជាយ៉ាងណា មិនត្រូវបានទំលាយនោះទេ។ តើប្រិយមិត្ដធ្លាប់ឃើញហេតុការណ៍បែបនេះ ផ្ទាល់នឹងភ្នែកហើយឬនៅ?