(ដើមអម្ពិល)មណ្ឌលគិរី៖ ពាក់ព័ន្ធរឿង សមត្ថកិច្ចជំនាញផ្នែករដ្ឋបាល ព្រៃឈៃកែវសីមា ធ្វើការស្រាវជ្រាវ រកឃើញ ឈើប្រណិត នាប្រភេទធ្នង់ និងនាងនួន ជិត២០០កំណាត់ ត្រង់ចំណុចក្បែរភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា កាលពីថ្ងៃ ២១ ខែមេសា ឆ្នាំ២០១៤ នេះជំនាញផ្នែក រដ្ឋបាលព្រៃឈៃ ស្រុកកែវសីមា បានអះអាងថា និងធ្វើការ ដឹកជញ្ជូន មករក្សា ទុកនៅ ផ្នែករដ្ឋបាលព្រែឈៃ ស្រុកកែវសីមា ។
ប៉ុន្តែការអះអាងខាងលើនេះ ហាក់បីដូចជានូវមានអាថកំបាំង ដដែលពុំទាន់មានសេចក្កី រាយកាណ៍ណាថា ឈើដែល សមត្ថកិច្ចធ្វើការ បង្ក្រាបមានជំនួនប៉ុន្មាន ម៉ែតគូបត្រីគុណនោះឡើយ ។ ហើយប្រភពព័ត៍មាន សហគមន៍ ការពារ ព្រៃឈៃ ជាច្រើននូវខេត្តមណ្ឌលគិរី នៅអះអាងថា ឈើដ៏ច្រើនសន្ធឹកសន្ធាប់នោះគី ជាឈើរបស់មន្ត្រីយោធាវរ:១ ដែលមានលោក ថន ម៉េងស្រ៊ា ជាមេបញ្ជការវរះ១ មានភាគហ៊ុន ជាមួយ បទល្មើសទាំងនោះមិនតែប៉ុណ្ណោះ លោក មេ បញ្ជារការ វរះ១ និងមន្រ្តីយោធាក្នុងវរះ១ ពិតជាឃុបឃិតគ្នា ជាមួយលោក សំរ៉ង ឌីវិចិត្រ នាយកដែនជំរកសត្វ ព្រៃភ្នំព្រេច ទើបបទល្មើសព្រៃឈៃ កើតមានការ កាប់ អារ និង ដឹង ជញ្ជូនយ៉ាងភ្លូកទឹកភ្លូកដី គក្រឹកគគ្រេងគ្មាន ការ រំខានពីសមត្ថកិច្ច ណាសោះឡើយបែបនេះ។
ប្រជាសហគមន៍ការពារព្រៃឈៃ និយាយថាក្នុងមួយថ្ងៃៗ ទាំងយប់ទាំងថ្ងៃក្រុម ជន ខិលខូចត្រូវដង ត្រូវផ្លែគ្នាជាមួយ ជំនាញ ខាងលើបាននាំគ្នាចូលកាប់រំលំ អារ ឈើបប្រណិត នៅតំបន់ហាមឃាត់ ដែលជាដែន ជំរកសត្វព្រៃភ្នំព្រេច យ៉ាងអនាធិបតេយ្យបញ្ជូន តាមរថយន្តកែឆ្នៃ និង បង្កុង ចេញពីទី តាំង ឃុំ ចុងផ្លាស់ និង ឃុំមេម៉ង និង ស្រុក កោះញែកបន្តលក់ឲ្យ មេឈ្មួញធំៗនៅខេត្តក្រចេះ ។ ប្រភពបានរាយការណ៍មកថា នៅតំបន់ខាងលើនេះ មានមេ ឈ្មួញ ច្រើនណាស់ចាំទទួលទិញទំនិញ ឈើប្រណិតនេះ ដូច្នេះហើយបានជាជំនាញ ក៏ដូចជាមេឈ្មួញធំៗ ទទួល បានផលប្រយោជន៍ ទាំងសងខាង ។
ជាក់ស្តែងនៅក្នុងមានករណី បង្ក្រាបឈើប្រណីតនៅចំណុចក្បែរ ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌល គិរិ មានចំនូនយ៉ាងច្រើន សន្ធឹកសន្ធាប់កាលពី ២១ ខែមេសា ឆ្នាំ២០១៤ សមត្ថកិច្ច ពុំទាន់បានធ្វើការស្រាវជ្រាវរក មុខសញ្ញាពាក់ពន្ធ័បទល្មើសនេះ ឲ្យបានច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោក រឿង សុផាត នាយផ្នែករដ្ឋបាលព្រៃ ឈៃ ស្រុកែវសីមា កាលពីរសៀលថ្ងៃ ២៣ ខែមេសា ឆ្នាំ២០១៤ បានឆ្លើយឆ្លងប្រាប់អ្នកយកពត័មានយើង ប្រចាំ ខេត្តមណ្ឌលគិរីថាជំនាញ និង ធ្វើការបញ្ជូនបទ ល្មើសខាងនេះ មករក្សាទុកផ្នែករដ្ឋបាលព្រៃឈៃ ស្រុកកែវសីមា ហើយ ប៉ុន្តែលោកមិនបាន ប្រាប់ឲដឹង ពីចំនួនឈើទាំងនោះឡើយទេ ។
ប្រជាពលរដ្ឋនិង សហគមន៍ការពារព្រៃឈៃ និងអង្កការសង្គមស៊ីវិល មានមូលដ្ឋាននៅខេត្តមណ្ឌលគិរី បានធ្វើការសំ ណូមពរដល់ថ្នាក់ដឹកនាំខេត្តនេះ លោក សំ រ៉ងឌីវិចិត្រ នាយកដែនជំរក សត្វព្រៃងភ្នំព្រេចរួមគ្នា ទប់ស្កាត់ និងបង្រ្កា បបទ ល្មើសខាងលើនោះផងដែរកុំឲគេរិះគន់ថា អនុវត្តការងាឲ្យផ្ទុយទៅនិងបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕
សមត្ថកិច្ចរក ឃើញឈើ ប្រណីត ២០០ កំណាត់ដែល ឈ្មួញលាក់ទុក
in
Local News
,
News

