រឹត.កសម្លាប់ស្ត្រីលក់គ្រឿងទេសម្នាក់ប្រមូលយកទ្រព្យសម្បត្តិនៅសង្កាត់ឃ្មួញ
(កោះសន្តិភាព) រាជធានីភ្នំពេញ ៖ ស្ត្រីលក់គ្រឿងទេសម្នាក់បានស្លាប់នៅក្នុងផ្ទះយ៉ាងអាណោចអាធម័ បន្ទាប់ពីត្រូវចោរយកក្រមារឹត.កសម្លាប់ ប្លន់យកទ្រពសម្បត្តិ កាលពីវេលាម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ មេសា និងផ្អើលដល់សមត្ថកិច្ចវេលាម៉ោង៥ទៀបភ្លឺ ស្ថិតក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ស្ត្រីរងគ្រោះឈ្មោះ ឡាំ សុខពិសី អាយុ២៩ឆ្នាំ ជាអ្នកលក់គ្រឿងទេស មានប្តីធ្វើការជាសន្តិសុខ ។
បើតាមសេចក្តីរាយការណ៍ជំហានដំបូងបានឱ្យដឹងថា ទ្រព្យសម្បត្តិដែលចោរប្រមូលយកទៅនោះមាន លេបថបមួយគ្រឿង ទូរស័ព្ទដៃ២គ្រឿង លុយ១លាន៤សែនរៀល និងលុយដុល្លារជាង៣០០ដុល្លារ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
