Latest Post
Loading...
Free Search Engine Submission

Thursday, April 24, 2014

វិដេអូ៖ បុរសក្លាហានម្នាក់ វាយតបត ជាមួយចោរប្លន់ នៅក្នុង ភោជនីយដ្ឋាន រហូតរបួសខ្លួនឯង

in International News , News , Videos

កាលពីពេលថ្មីៗនេះ គេបានថតជាប់នូវ សកម្មភាព របស់ក្រុមចោរប្រដាប់អាវុធ មួយក្រុម មានគ្នា ២នាក់ បានចូលទៅប្លន់ នៅភោជនីយដ្ឋានមួយកន្លែង ក្នុងប្រទេសប្រេស៊ីល។ យ៉ាងហោចណាស់ បុរសម្នាក់បានរងរបួស នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ ដែលបានកើតឡើង កាលពីថ្ងៃ ទី ១៩ មករា ឆ្នាំ ២០១៤ កន្លងទៅនេះ។ តាមរយៈវីដេអូឃ្លីប ថតជាប់ដោយ កាមេរ៉ាសុវត្ថិភាព បំពាក់នៅក្នុងកន្លែងកើតហេតុ អាចឲ្យយើងឃើញបានថា ខណៈពេល ដែលភ្ញៀវកំពុងតែ ស្រស់ស្រូបអាហារសុខៗ ស្រាប់តែមាន ក្រុមចោរប្លន់ ចូលមក ជាហេតុបង្កការភ្ញាក់ផ្អើល និង ភ័យខ្លាចជាខ្លាំង ដល់អ្នកនៅទីនោះ។ យ៉ាងណាមិញ ក្រោយពីឃើញមិត្តភក្តិរបស់ខ្លួន កំពុងត្រូវចោរប្លន់ដូច្នេះ ស្រាប់តែបុរស ក្លាហាន មួយរូប បានដើរចូលមក រួចប្រថុយជីវិត ចូលទៅចាប់ក្រៀកចោរម្នាក់ជាប់ បណ្តាលឲ្យចោរ ដួលទៅលើដីតែម្តង។ ទោះជាយ៉ាងណា ទីបំផុតចោរបានរត់គេចខ្លួនបាត់ ចំណែកបុរសរូបនោះ បានរងរបួស ផងដែរ៕