លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលើកឡើងកាលពីម្សិលមិញថា សាលារាជធានីបានបង្កើតគណៈកម្មការមួយដើម្បីដោះស្រាយបញ្ហាអគារខ្ពស់ដែលត្រូវបានសាងសង់នៅក្បែរព្រះបរមរាជវាំង។ អគារខ្ពស់មួយផ្សេងទៀត ដែលអាជ្ញាធររាជធានីភ្នំពេញបានចេញបទបញ្ជាឲ្យកាត់បន្ថយកម្ពស់ កាលពីឆ្នាំមុន គឺមានទីតាំងនៅតាមតីរវិថីព្រះស៊ីសុវត្ថិ នឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអចលនទ្រព្យវឌ្ឍនៈ។ អគារខ្ពស់នេះត្រូវបានអនុញ្ញាតឲ្យសាងសង់ត្រឹមតែកម្ពស់១៤ម៉ែត្រប៉ុណ្ណោះ ប៉ុន្តែវាត្រូវបានសាងសង់ លើស២០ម៉ែត្រទៅទៀត នៅពេលអគារនេះត្រូវបានបញ្ឈប់ការសាងសង់ កាលពីខែតុលា។ លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា “យើងនឹងសហការជាមួយព្រះបរមរាជវាំង ហើយស្នើឲ្យព្រះបរមរាជវាំង មើលចេញពីខាងក្នុងព្រះបរមរាជវាំងមកវិញ ប្រសិនបើអគារណាមួយនៅតែខ្ពស់ជាងព្រះបរមរាជវាំងនោះ អ៊ីចឹងយើងនឹងស្នើឲ្យម្ចាស់អគារកាត់បន្ថយកម្ពស់អគាររបស់ខ្លួន”។ លោកបានមានប្រសាសន៍បន្តថា “ពាក់ព័ន្ធនឹងការយកព្រះបរមរូបសម្តេចឪចេញពីលើអគារនេះ ខ្ញុំមិនដឹងទេ ព្រោះវាជាការសម្រេចរបស់ព្រះបរមរាជវាំង។ ព្រះបរមរាជវាំងអាចធ្វើសេចក្តីរាយការណ៍ទៅ អភិបាលរាជធានី ដើម្បីស្នើឲ្យចាត់វិធានការប្រសិនបើព្រះបរមរាជវាំងគិតថា ព្រះបរមរូបសម្តេចឪមិនអាចអនុញ្ញាតឲ្យរក្សាទុកនៅលើអគារនោះបាន”។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលធ្លាប់ជាលេខាផ្ទាល់របស់សម្តេចឪបានមានបន្ទូលថា បទបញ្ជាកាលពីឆ្នាំមុនគួរតែត្រូវបានអនុវត្ត ប៉ុន្តែព្រះបរមរូបសម្តេចឪគួរតែរក្សាទុក។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលទៀតថា “យើងគួរតែរក្សាព្រះបរមរូបសម្តេចឪ ព្រោះព្រះបរមរូបនេះត្រូវបានសាងសង់រួចហើយ ប៉ុន្តែរដ្ឋាភិ បាលគួរតែបំផ្លាញផ្នែកខ្លះនៃអគារខ្ពស់ដែលខ្ពស់ជាងព្រះបរមរាជវាំងនេះ”៕ ប្រភពពី ខេមបូឌា ដេលី
រូបសំណាកសម្តេចឪត្រូវបានសាងសង់លើអគារមួយដែលខ្ពស់ជាងព្រះបរមរាជវាំង
in
Local News
,
News
រូបសំណាកមួយត្រូវបានគេសាងសង់នៅលើអគារខ្ពស់ដែលអាជ្ញាធរក្នុងរាជធានីភ្នំពេញបានចេញបទបញ្ជាឲ្យកាត់បន្ថយកម្ពស់ កាលពីខែតុលាដោយសារអគារខ្ពស់នេះត្រូវបានសាងសង់លើសកម្ពស់កំណត់នៅតំបន់ជុំវិញព្រះបរមរាជវាំង។ ម្ចាស់អគារខ្ពស់នេះបានសាងសង់ព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ នៅលើអគាររបស់ខ្លួន។
លោក ស៊ិន គឹមហេង ម្ចាស់អគារសណ្ឋាគារមួយដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ១៩ហ្សិតក្រោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបាននិយាយថា “ខ្ញុំបានសាងសង់ព្រះបរមរូបសម្តេចឪនៅលើអគាររបស់ខ្ញុំ ព្រោះខ្ញុំស្រឡាញ់និងគោរពព្រះអង្គ”។
ព្រះបរមរូបសម្តេចឪដែលត្រូវបានគេសាងសង់នៅលើអគារនេះព្រះពស្ត្រអាវធំនិងក្រវាត់ក ហើយទ្រង់ឈរដោយលើកព្រះហស្តស្តាំឡើងលើ និងលាបាតព្រះហស្តសម្លឹងឆ្ពោះទៅមុខ។ ព្រះបរមរូបសម្តេចឪនេះមានទីតាំាងនៅលើជាន់ផុតភាគខាងជើងនៃអគារកម្ពស់៣៤,៥ម៉ែត្រ ដែលជាអគារមានកម្ពស់ខ្ពស់ជាងអគារផ្សេងៗនៅជុំវិញព្រះបរមរាជវាំង។
លោក គឹមហេង បានទទួលស្គាល់កាលពីឆ្នាំមុនថា លោកពិតជាបានសាងសង់អគារខ្ពស់នេះលើសចំនួន១០ម៉ែត្រពិតមែន ព្រោះក្នុងកិច្ចសន្យាជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់អនុញ្ញាតឲ្យសាងសង់តែ២៤,៥ម៉ែត្រប៉ុណ្ណោះ។
លោកបាននិយាយថា គាត់បានសម្រេចសាងសង់លើសកម្ពស់នេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោលបម្រាមជាសាធារណៈដែលហាមមិនឲ្យសាងសង់អគារខ្ពស់ជាង១៤ម៉ែត្រនៅតំបន់ជុំវិញព្រះបរមរាជវាំង។