Latest Post
Loading...
Free Search Engine Submission

Saturday, April 26, 2014

ក្មេងស្រីម្នាក់ត្រូវប្រដាប់មួលខ្ចៅ​ដោត​ជាប់​មុខ​យ៉ាង​សាហាវ

in International News , News , Strange News
នេះគឺជាហេតុការណ៍ដ៏រន្ធត់មួយដែល​ក្មេង​ស្រី​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​ប្រដាប់​មួល​ខ្ចៅ​ដោត​ជាប់​មុខ​យ៉ាង​សាហាវ ហើយទៅមន្ទីរពេទ្យ​ចំនួន​៣កន្លែងទើបអាចព្យាបាលបាន។ ក្មេងស្រីដ៏គួរអោយអាណិតម្នាក់នេះមានឈ្មោះ Jiali មកពីទីក្រុង Tianshui ខេត្ត Gansu ប្រទេសចិន ហើយមូលហេតុដែលបណ្តាល អោយក្មេងស្រីនេះមានរបួសបែបនេះគឺដោយសារតែនាងបានរត់ដួលលើកន្លែងដាក់សំភារៈប្រើប្រាស់ក្នុង​ផ្ទះ ហើយមុខរបស់នាងក៏ទៅបុកនឹងប្រដាប់មួលខ្ចៅទើបបណ្តាលអោយចាក់ចូលតាមច្រមុះជាប់តែ ម្តង។ ក្រោយពីបានជួបហេតុការណ៍​នេះ ក្មេងស្រីនេះត្រូវបានបញ្ចូនទៅមន្ទីរពេទ្យដើម្បីថត X-ray និង ព្យាបាល។ ប្រដាប់មួលខ្ចៅនេះបានចាក់ចូលទៅជិតនឹងខួរក្បាល ដូច្នេះគ្រូពេទ្យមិនប្រាកដថាអាចដក វាចេញបានទេ ព្រោះប្រដាប់មួលខ្ចៅនេះវានៅជិតខួរក្បាលពេក ទើបក្រុមគ្រូពេទ្យទាំងនោះមិន​ហ៊ាន​ដក ដូច្នេះហើយក្មេងស្រីនេះ​ត្រូវ​បាន​បញ្ចូនទៅមន្ទីរពេទ្យមួយទៀត តែគ្រូពេទ្យនៅមន្ទីរពេទ្យនោះ មិន​ហ៊ាន​ធ្វើ​ការ​ដក​ប្រដាប់​មួល​ខ្ចៅ​នោះ​ដូច​គ្នា។ ទើបទៅដល់មន្ទីរពេទ្យទី៣​ទើបលោកគ្រូពេទ្យ Yu Qin អាចដកវាចេញបាន ហើយលោកគ្រូពេទ្យ Yu Qin បាន​និយាយ​ទៀតថា នៅសល់តែប្រវែង 2 ទៅ 3mm ទៀតប៉ុណ្ណោះនឹងប៉ះពាល់ដល់ខួរក្បាល។