Latest Post
Loading...
Free Search Engine Submission

Wednesday, April 23, 2014

មកពី​ហូប​ការសុំ​ប្រពន្ធ​រួមរ័ក​មិនបាន ចាប់រំលោភ​កូនស្រី​បង្កើត ទើប​ពេញក្រមុំ សម្រន់​តណ្ហា​

in Local News , News , Social News
កំពង់ចាម ៖ បុរស​​ជា​​ឪ​ពុក​​តិ​​រិ​ច្ឆា​ន បាន​​ទៅ​​ចូល​រួម​​ក្នុង​​ពិ​ធី​មង្គ​ល​ការ នៅ​ក្នុង​​ភូមិ​​ជួប​ជុំ​​មិ​ត្ដ​​ភក្ដិ ផឹក​ស្រា​​បៀរ រហូត​​ស្រ​វឹង​ធ្លាក់​ភ្នែក ដល់​​យប់​​ជ្រៅ​ទើប​​ត្រ​លប់​ទៅ​ផ្ទះ​​វិញ សុំ​​ប្រ​ពន្ធ​​រួម​រ័ក​​មិន​បាន ក៏​​បែក​គំ​និត ចាប់​​កូន​ស្រី​​មិន​​គ្រប់​ទឹក អាយុ១៦​ឆ្នាំ រំលោភ​សេពសន្ថវៈ​នៅលើផ្ទះ​របស់ខ្លួន រហូត​បាន សម្រេច កាលពី​យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៤ លុះ​ព្រឹក​ឡើង​ក៏ត្រូវ​សមត្ថកិច្ច ចាប់​ឃាត់ខ្លួន​តែម្តង​។​

​ជនសង្ស័យ​មានឈ្មោះ ឆន ណាន ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ត្រូវ​កម្លាំង​ប៉ុស្ដិ៍​រដ្ឋបាល ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤​។ មុនពេល​កើតហេតុ ជនសង្ស័យ បាន​ទៅ​ហូប​ការ​ក្នុងភូមិ ស្រវឹងធ្លាក់ភ្នែក រហូតដល់​ម៉ោង ១១​យប់ ទើប​ត្រលប់មក​ផ្ទះ​វិញ ហើយ​បាន​សសៀរៗ បម្រុង​ទៅ​រួមរ័ក​ជាមួយ​ប្រពន្ធ ប៉ុន្ដែ​ប្រពន្ធ​មិនឱ្យ​។ លុះ​ពេលយប់​ស្ងាត់​ឪពុក​រូបនេះ បាន​ចាប់​កូនស្រី​មិន​គ្រប់ទឹក ឈ្មោះ ណ​.​រ​.​ច​.​ន រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច តាម​ចំណង់តណ្ហា​របស់ខ្លួន ។

​លុះដល់​ម៉ោង​១១ ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ ស្ដ្រី​ជា​ម្ដាយ បាន​ប្ដឹង​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​បុរស​ជា​ប្តី​។ យ៉ាងណាក៏ដោយ ជនសង្ស័យ​បាន​បដិសេធថា ខ្លួន​មិនបាន​ចាប់រំលោភ​កូនស្រី​បង្កើត មិន​គ្រប់ទឹក​នោះទេ ហើយ​ករណីនេះ នៅ​មិនទាន់​ប្រាកដថា ជនសង្ស័យ​បាន​ចាប់រំលោភ​កូនស្រី​ឡើយ ដោយ​គេ​សង្ស័​យថា ប្រពន្ធ​ជនសង្ស័យ​មានបំណង មួលបង្កាច់​ប្ដី ខណៈ​គេ​ដឹងថា​ប្រពន្ធ ចង់​បែកផ្លូវ​ជាមួយនឹង​ប្ដី ។ អ្នកស្រុក​បាន​និយាយថា ប្រសិនបើ ករណីនេះ ឪពុក​បង្កើត​រំលោភ កូនស្រី​មិន​គ្រប់ទឹក​មែន​នោះ វា​ជា​ទង្វើ​ដ៏​ថោកទាប​បំផុត​មួយ ហើយ​ច្បាប់​មិនត្រូវ​លើកលែងទោស ឱ្យ​ជនសង្ស័យ​នោះទេ ៕

thumnails
រូបតំណាង

 Via: ភូមិ​អច្ឆរិយៈ