បើយោងទៅតាមសារព័ត៌មាន The Shenyang Evening News បានឲ្យដឹងថា មានអ្នកជំងឺចំនួន ១ពាន់នាក់ ដែល មានជីវិតរួចពីការស្លាប់ ដែលគ្រូពេទ្យចិត្តសាស្ត្រម្នាក់នេះបានជួយ។ លោក Tang Yulong ជាគ្រូពេទ្យប្រឹក្សាយោបល់ម្នាក់ នៅគ្លីនិកការព្យាបាលជំងឺផ្លូវចិត្ត ដោយយុទ្ធសាស្ត្រចម្លែកមួយ នេះបាននិយាយថា អ្នកដែលរងគ្រោះដោយបញ្ហាផ្លូវចិត្ត គាត់ អាចជួយបាន ដោយការធ្វើដេកស្លាប់គ្របក្រណាត់ស នៅក្នុងមឈូសមួយ ទំហំ៥ម៉ែត្រការ៉េ ហើយសរសេរពាក្យចុងក្រោយ របស់ពួកគេមុនពេលចូលដេក ក្នុងមឈូសនោះ។ នៅពេលដេកនៅក្នុងមឈូស ភ្លេងខ្មោចត្រូវបានគេចាក់នៅ ក្នុងបន្ទប់ព្យាបាល ក្រោយមក បន្ទាប់ពីភាពស្ងប់ស្ងាត់ រយៈពេល៥នាទី សំឡេងក្មេងយំក៏ បានលេចឡើង។ អ្នកប្រឹក្សាម្នាក់បើកគម្របមឈូស ស្របពេលដែលមានការចាក់ សំឡេងសប្បាយ រីករាយមួយផង។ ការកើតសាថ្មីនេះ ហាក់បីដូចជាបានជួយដល់ អ្នកជំងឺផ្លូវចិត្តទាំងនោះឲ្យ មានទស្សនៈវិស័យថ្មី នៅក្នុងជីវិតរសនៅរបស់ពួកគេ។
លោក Huang ជាអ្នកគ្រប់គ្រង វ័យ ៣៥ឆ្នាំម្នាក់ បាននិយាយថា បន្ទាប់ពីបានធ្វើការព្យាបាលជាមួយ និងវិធីចិត្តសាស្ត្រដ៏ចម្លែកនេះ គាត់បានរកឃើញថា អ្វីដែលគាត់ត្រូវការមិនមែន ជាផ្ទះដ៏ល្អមួយទេ ប៉ន្តែគាត់ត្រូវការតែ ជម្រកមួយប៉ុណ្ណោះ ហើយវាបានធ្វើឲ្យគាត់មាន គំនិតចូលរួមក្នុងទង្វើ មនុស្សធម៌ជាច្រើន។
មុនពេលព្យាបាល គាត់ធ្លាប់បាន ព្យាយាមធ្វើអត្តឃាត ៤ដង ប៉ុន្តែម្តាយ និងមិត្តរួមការងារគាត់ បានឃាត់ទាន់។ តែទោះជាយ៉ាងណាក៏ដោយ លោTang បាននិយាយថា នេះគ្រាន់តែជាផ្នែកមួយ នៃការព្យាបាលរោគពាក់ព័ន្ធនិងផ្លូវចិត្ត ដែលសាកសមសម្រាប់ មនុស្សខ្លះតែប៉ុណ្ណោះ៕
