Latest Post
Loading...
Free Search Engine Submission

Wednesday, April 23, 2014

ចាញ់បោក​ប្រុស​ព្រាន​ឃ្លាន​តណ្ហា ល្បួង​ទៅផ្ទះ​សំណាក់ ជាប់ចោទ​​មាន​ស​ហាយ​​ជា​មួយ​​ប្តី​គេ​

in Local News , News , Social News
ភ្នំពេញ ៖ ស្ត្រី​​ម្នាក់​​ត្រូវ​​ប្តី​​នាំ​ទៅ​​ដាក់​ពាក្យ​​ប្តឹង នៅ​​នគរ​បាល​​ប៉ុស្តិ៍​​ប្ញ​​ស្សី​​កែវ កាល​ពី​​វេ​លា​​ម៉ោង​​១១ ព្រឹក​​ថ្ងៃ​ទី​​២២ ខែ​មេ​សា ឆ្នាំ​​២០​១៤ បន្ទា​ប់​ពី​​ចាញ់​បោក​​ប្រុស​ព្រាន លួង​លោម​​ចូល​​ផ្ទះ​សំ​ណាក់​​ប្ញ​​ស្សី​​កែវ ដោយ​​កុ​ហក​ថា ប្តី​​របស់​នាង​​​ចាំ​​នៅ​ក្នុង​ផ្ទះសំណាក់ ហើយ​ពេលចេញ​មកវិញ ត្រូវ​ប្រពន្ធ​បុរស​នោះ វាយដំ​ធ្វើបាប​ចោទថា លួច​សហាយស្មន់ ជាមួយ​ប្តី​របស់គេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​យប់​ថ្ងៃទី​២០ ខែមេសា ។​
​ស្ត្រី​ដែល​ចាញ់បោក​គេ​នោះ ឈ្មោះ យី វណ្ណៈ អាយុ ៣៤​ឆ្នាំ មាន​ប្តី​ឈ្មោះ នួន សារុន ជា​អ្នករត់ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ចំណែក​ប្រុស​ព្រាន​ឃ្លាន​តណ្ហា​នោះ ត្រូវគេ​ស្គាល់ឈ្មោះ ប៉ោង អាយុ ៣០​ឆ្នាំ មាន​ប្រពន្ធ​ស្នាក់​នៅផ្ទះ​ក្បែរ​គ្នា​។ ស្ត្រី​ឈ្មោះ យី វណ្ណៈ បានឱ្យដឹងថា ពេល​ចូលដល់​ផ្ទះសំណាក់​ខាងលើ ពុំមាន​ការចាប់រំលោភ​ទេ ព្រោះ​នាង​ដឹងខ្លួន​ទាន់ ក៏​ត្រឡប់មកវិញ ស្រាប់តែ​ត្រូវ​ប្រពន្ធ​បុរស​នោះ វាយដំ​នាង ចោទថា​លួច​សហាយស្មន់ ជាមួយ​ប្តី​របស់គេ​ទៅវិញ ហើយ​ក្រោយមក​ប្តី​ស្ត្រី​រងគ្រោះ ដឹង​រឿងនេះ ក៏​នាំមក​ប្តឹង​ប៉ូលិស ប៉ុស្តិ៍​ប្ញ​ស្សី​កែវ ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​៕
thumnails

ប្រភព៖​ ភូមិ​អច្ឆរិយៈ