Latest Post
Loading...
Free Search Engine Submission

Friday, April 25, 2014

សាន​ឆាយ សម្រាល​បាន​កូន​ស្រី​មួយ​ហើយ

in Entertainment News , International News , News
(Sabay News) តារា​សម្ដែង​តៃវ៉ាន់ Barbie Hsu ដែល​ជា​តួ​សានឆាយ​ ក្នុង​រឿង F4 តៃវ៉ាន់ សម្រាល​បាន​កូន​ស្រី​ម្នាក់​ហើយ​ ដោយ​ការ​​វះកាត់ នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង​តៃប៉ិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ​Hsu បាន​សម្រាល​កូន​ស្ងាត់​ៗ​ដោយ​មិន​មាន​សារព័ត៌មាន​ណា​មួយ​បាន​ដឹង​ឡើយ រហូត​​ដល់​នាង​​បង្ហោះ​រូប​កូន​នាង លើ​ប្លុក​របស់​នាង​ទើប​គេ​បាន​ដឹង​គ្រប់​គ្នា។ ជាមួយ​រូប​ថត​នេះ​ Hsu បាន​សរសេរ​ថា “នាង​កើត​ហើយ … កូន​ស្រី​ខ្ញុំ​សុខភាព​ល្អ​ណាស់”។



នៅ​ថ្ងៃ​សុក្រ​នេះ នាង​ក៏​បាន​បង្ហោះ​រូប​ថត​ដ៏​ផ្អែមល្ហែម​ជាមួយ​កូន​ស្រី និង​ស្វាមី​របស់​នាង ដែល​ជា​អ្នក​ជំនួញ​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ Wang Xiao Fei។ តារា​វ័យ ៣៧​ឆ្នាំ​រូប​នេះ មិន​ទាន់​បង្ហើប​ឈ្មោះ​កូន​ស្រី​នៅ​ឡើយ​ទេ។ នេះ​គឺ​ជា​កូន​ដំបូង​ហើយ​ របស់​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ បន្ទាប់​ពី​ពួក​គេ​បាន​រៀប​អាពាហ៍ពិពាហ៍​តាំង​ពី​ឆ្នាំ ២០១១ ៕