Latest Post
Loading...
Free Search Engine Submission

Friday, April 25, 2014

អូ​បា​ម៉ា មក​ដល់​កូរ៉េខាងត្បូង ស្រប​ពេល​មាន​ការភ័យខ្លាច​អំពី​ការសាកល្បង​នុយក្លែអ៊ែ​រ​កូរ៉េខាងជើង​

in International News , News
(CEN) ប្រធានាធិបតី​អាមេរិក លោក បា​រ៉ាក់ អូ​បា​ម៉ា បាន​មក​ដល់​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​សុក្រ​សម្រាប់​ដំណើ​ទស្សន​​កិច្ច​មួយ​ដែល​កើតឡើង​ស្របពេល​មាន​ការព្រួយបារម្ភ​ខ្លាំង​ថា​កូរ៉េ​ខាងជើង​គ្រោង​នឹង​បាន​សាកល្បង​នុយក្លែអ៊ែ​រ​លើកទីក​៤​របស់ខ្លួន​។​


លោក បា​រ៉ាក់ អូ​បា​ម៉ា ដែល​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ពី​ប្រទេស​ជប៉ុន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាស៊ី​របស់​លោក​នេះ នឹង​ជួប​ពិភា​​ក្សា​ជាមួយ​ប្រធានាធិបតី​កូរ៉ាខាងត្បូ​ង លោកស្រី ប៉ាក់ គុន​អេ​។​ ​ជំនួប​ពិភាក្សា​របស់​មេដឹកនាំ​ទាំង​២​នេះ​នឹង​ពិភាក្សា​អំពី​បញ្ហា​កូរ៉េខាងជើង បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​សកម្មភាព​រៀបចំ​កា​រ​​សាកល្បង​នុយ​ក្លែង​អ៊ែរ​របស់​កូរ៉េខាងជើង​នៅ​កន្លែង​បាញ់​សាកល្បង​Punggye-ri ។​ ​លោក បា​រ៉ាក់ អូ​បា​ម៉ា ក៏​ត្រូវ​បាន​រំពឹង​ផងដែរ​ថា​នឹង​សម្តែង​ស​មានទុក្ខ​ចំពោះ​មហន្តរាយ​លិច​នាវា​ចម្លង​មួយ​គ្រឿង​ដែល​បានសម្លាប់​​មនុស្ស​ជាង​៣០០​នាក់​នៅ​ឯនាយ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​កូរ៉េខាងត្បូង​កាលពី​សប្តាហ៍​មុន​៕