Latest Post
Loading...
Free Search Engine Submission

Tuesday, April 22, 2014

លេចមុខ​មេរោគថ្មី អុកឡុក iOS

in Apple , iOS , Technology News
បើនិយាយពីប្រព័ន្ធ ដំណើរការសម្រាប់ទូរស័ព្ទដៃ iOS គឺមានសុវត្ថិភាពខ្ពស់ជាងគេ ប៉ុន្តែបើសិនជាអ្នកប្រើបាន Jailbreak នោះ មិនហ៊ានធានានោះទេ ព្រោះថាការ Jailbreak ហាក់ដូចជាហៅ ផ្លូវសម្រាប់ឲ្យ មេរោគវាយលុយ។ កាលពីថ្មីៗនេះ គេបានប្រទះឃើញនូវ មេរោគថ្មីមួយដែលបាន ជ្រៀតចូលប្រព័ន្ធដំណើរការ iOS ដែលបាន Jailbreak ហើយប្រភពមេរោគ នោះត្រូវបានគេដឹងថាម កពីប្រទេសចិន។ យោងតាមអ្នកឯកទេសជំនាញខាង Hack ប្រព័ន្ធដំណើរការ iOS លោក Stefan Esser បានឲ្យដឹងថា មេរោគនោះមានឈ្មោះថា “Unflod Baby Panda” ដោយវាបានបន្លំខ្លួនចូលទៅ ក្នុងកញ្ចប់កម្មវិធីនៅក្នុង Cydia ហើយបាននឹងចា ប់ផ្ដើមលួចគណនី និងពាក្យសម្ងាត់របស់ Apple ID នៅលើម៉ាស៊ីនណាដែលបាន Jailbreak។ អ្នកជំនាញបានឲ្យដឹងទៀតថា អ្នកបង្កើតមេរោគនេះ ជាជនជាតិចិន ដែលមានឈ្មោះថា WANG XIN ហើយវានឹងតាមដាន នូវរាល់ដំណើការទាំងអស់ នៅលើ iOS បន្ទាប់មកវានឹង លួចយកគណនី Apple ID រួចផ្ញើទៅកាន់ Server នៅសហរដ្ឋអាមេរិក ដែលចុះឈ្មោះ ដោយជនជាតិចិន៕

ប្រភព៖ Lookingtoday

thumnails