បើតាមភ្នាក់ងារយកព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស២១នាក់ ក្នុងនោះមានស្រ្តីរកស៊ីផ្លូវភេទជនជាតិវៀតណាម ១៥នាក់ បុរស៦នាក់ ក្នុងនោះជនជាតិខ្មែរពីរនាក់(ភ្ញៀវ) ។
សេចក្តីរាយការណ៏បានបន្ថែមថា ក្នុងការបង្រ្កាបនេះដែរបានធ្វើឲ្យថៅកែជនជាតិវៀតណាមឈ្មោះ បាវ ភេទប្រុស អាយុ១៩ឆ្នាំ ភ័យស្លន់ស្លោ បានលោតទម្លាក់ខ្លួនតាមបង្អួចពីជាន់ទី៣ បណ្តាលឲ្យបាក់ផ្លូវស្តាំ ត្រូវភ្នែកស្តាំដេរ៤ថ្នេរ បែកបបូលមាត់លើដេរ៣ថ្នេរ ហើមកែងដៃស្តាំ និង បាក់ប្រអប់ជើងស្តាំផងដែរ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព
