ខេត្តបាត់ដំបង ៖ បើតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅថ្ងៃទី០៣ ឧសភា នេះ មានមនុស្សមួយក្រុម កំពុងជីករកកំណប់ នៅក្បែររូបសំណាក តោថ្ម ក្បាលស្ពានថ្មចាស់ ត្រើយខាងលិច ខាងមុខសាលាខេត្តបាត់ដំបង ដែលដឹកនាំដោយ មន្រ្តីយោធាមួយក្រុម ដោយអះអាងថា មានការអនុញ្ញាត ពីលោកអភិបាលខេត្ត និងមានសមត្ថកិច្ច ចាំការពារផង ។
បើតាមប្រធានបច្ចេកទេស ក្រុមហ៊ុនសំណង់ម្នាក់ ដែលពុំប្រាប់ឈ្មោះខ្លួនឯង និងឈ្មោះក្រុមហ៊ុន បានឱ្យដឹងថា ការជីកដី ក្បែររូបសំណាកតោថ្មនេះ គឺដើម្បីស្វែងរកកំណប់ ដោយមានការអនុញ្ញាត ពីលោកអភិបាលខេត្ត និងសមត្ថកិច្ចចុះត្រួតពិនិត្យផងដែរ ។
(កោះសន្តិភាព)