Latest Post
Loading...
Free Search Engine Submission

Tuesday, April 22, 2014

សេដ្ឋី Bill Gates មក​ពិនិត្យ​មូលនិធិ​នៅ ប៉ៃលិន

in Local News
ភ្នំពេញៈ លោក Bill Gates មហាសេដ្ឋី​ពិភពលោក និង​ភរិយា​អ្នក​ស្រី Melinda បាន​បង្ហាញ​ខ្លួន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី នៅ ខេត្ត​ប៉ៃលិន ពី​ថ្ងៃ​សៅរ៍ ជា​ខេត្ត​ដែល​អ្នក​ទាំង​ពីរ​បាន​បង្កើត​មូលនិធិ​ឡើង​សម្រាប់​ផ្តល់​ប្រាក់​លើ​គម្រោង​ផ្សេងៗ​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ។
តាម​បុគ្គលិក​នៅ​រមណីយដ្ឋាន Memoria Palace ឲ្យ​ដឹង​ថា សប្បុរស​ជន​ទាំង​ពីរ បាន​ជួប​បុគ្គលិក​ពី​គម្រោង​ផ្សេងៗ ដែល​ទទួល​មូលនិធិ​ពី​មូលនិធិ Gates ព្រម​ទាំង​មន្រ្តី​ក្រសួង សុខាភិបាល នៅ​សណ្ឋាគារ មុន​នឹង​ធ្វើ​ដំណើរ​ទៅ ខេត្ត​សៀមរាប។
លោក Gates ជា​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន Microsoft និង​មាន​តម្លៃ​ខ្លួន ៧៧,៤ ពាន់​លាន​ដុល្លារ​អាមេរិក។ បើ​យោង​តាម​ទស្សនាវដ្តី Forbes មូលនិធិ​របស់​លោក​ចាប់​ផ្តើម​កាល​ពី ឆ្នាំ​១៩៩៤ តាំង​ពី​នោះ​មក​លោក​បរិច្ចាគ​ប្រាក់​ជាង ២៨ ពាន់​លាន​ដុល្លារ​ដល់​គម្រោង​ផ្សេងៗ​ក្នុង​បំណង​លើក​កម្ពស់​សុខភាព​និង​កាត់​បន្ថយភាព​ក្រីក្រ។
តាម​អង្គការ​សុខភាព​ពិភពលោក​ឲ្យ​ដឹង​ថា ប្រភេទ​ជំងឺ​គ្រុនចាញ់​ដែល​ស៊ាំ​នឹង​ថ្នាំ artemisinin មាន​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​បំផុត​នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា-ថៃ ជា​ពិសេស​នៅ ខេត្ត​ប៉ៃលិន និង ខេត្ត​បាត់ដំបង។
មូលនិធិ Gates គឺជា​ម្ចាស់​ជំនួយ​សំខាន់​នៃ​អង្គការ​មូលនិធិ​ពិភពលោក ដែល​បាន​ចែក​ចាយ​មុង​ជ្រលក់​ថ្នាំ​ជាង ៤ លាន​មុង​នៅ​ទូទាំង ប្រទេស​កម្ពុជា។
មូលនិធិ Gates ពុំ​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​អំពី​វត្តមាន​សេដ្ឋី​រូប​នេះ​មក ប៉ៃលិន បាន​ទេ​ពី​ម្សិលមិញ៕ TK
ប្រភព៖ Postkhmer

thumnails