Latest Post
Loading...
Free Search Engine Submission

Tuesday, April 22, 2014

អាហារូបករណ៍​ចំនួន​ ១៨​ កន្លែង​ត្រូវ​បាន​សហព័ន្ធ​រុស្សី​ផ្តល់​ដល់​កម្ពុជា​នៅ​ឆ្នាំនេះ​

in Education , Local News , Scholarship

thumnails

ភ្នំពេញ​៖​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​សហព័ន្ធ​រុស្សី​បាន​ផ្តល់​អាហារូបករណ៍​ចំនួន​១៨​កន្លែង​ដល់​សិស្ស និស្សិត មន្ត្រីរាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ទៅ​បន្ត​ការសិក្សា ថ្នាក់ បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់​និង​ថ្នាក់អនុបណ្ឌិត​នៅ​សហព័ន្ធ​រុស្សី​ក្នុង​ឆ្នាំ​សិក្សា​២០១៤-២០១៥​។​

​ យោង​តាម​សេចក្តី​ជួន​ដំណឹង​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ឲ្យ​ដឹង​ថា ​អាហារូបករណ៍​នោះ​ភាគី​រុស្សី​ជា​អ្នក​ចេញថ្លៃ​ការសិក្សា​រីឯ​សំបុត្រ​យន្តហោះ​ពី​ភ្នំពេញ​ទៅ​ម៉ូស្គូ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ចេញ​ចំណែកឯ​ស​បុត្រ​យន្តហោះ​ពី​ម៉ូស្គូ​មក​ភ្នំពេញ​ជា​បន្ទុក​របស់​សាមីខ្លួន ។ ក្រៅ​ពីនេះ​និស្សិត​ត្រូវមាន​ប្រាក់​សំរាប់​ចំណាយ​បន្ថែម​ដូចជា​១៥០​ដុល្លា​រ​សំរាប់​ធ្វើ​ដំ​ណើ​រ​ពី​ម៉ូស្គូ​ទៅ​កន្លែង​សិក្សា​។​ត្រូវ​មាន​ប្រាក់​ផ្ទាល់ខ្លួន​សំរាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​និង​ប្រាក់​២៥០​ដុល្លា​សំរាប់​ធានា​សុខភាព​ក្នុង​១​ឆ្នាំ​។​

​​លោក​ស៊ែ​ហ្កី​កូ​ឡេ​សូ​ហ្វ​នាយក​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​និង​វប្បធម៌​រុស្ស៊ី​ធ្លាប់​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​រុស្សី​បាន​ចាប់​ផ្តើម​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨០ ​រហូតដល់​ឆ្នាំ​១៩៩៣​បាន​ផ្អាក​ហើយ​រហូតដល់​ឆ្នាំ​១៩៩៨​បាន​ផ្តល់​ឡើងវិញ​។ ​កាលពី​អំឡុង​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៩៣​ក្នុង​មួយឆ្នាំៗ​រុស្សី​បាន​ផ្តល់​អាហារូបករណ៍​ដល់​និ​ស្សិ​ត​កម្ពុជា​ចំនួន​១០០​នាក់​តែ​ចាប់ពី​ឆ្នាំ​១៩៩៨​មកដល់​បច្ចុប្បន្ន​នេះ​បាន​កាត់បន្ថយ​នៅ​សល់​តែ​២៥​នាក់​ប៉ុណ្ណោះ​ក្នុង​១​ឆ្នាំ​។

​លោក​បាន​បន្ត​ថា ​ចាប់តាំងពី​ឆ្នាំ​១៩៨០​រហូតមកដល់​សព្វថ្ងៃ​នេះ​មាន​និស្សិត​កម្ពុជា​ប្រមាណ​ជិត​៧​ពាន់​នាក់​ហើយ​បាន​បញ្ចប់​ការសិក្សា​ពី​ប្រទេស​រុស្សី​។​ លោក​ស៊ែ​ហ្កី​កូ​ឡេ​សូ​ហ្វ​បាន​បន្ថែម​ថា ​និស្សិត​ដែល​ទៅ​សិក្សា​នៅ​ប្រទេស​រុស្សី​រៀន​លើ​មុខវិជ្ជា​មួយចំនួន​ដូចជា​ផ្នែក​សំណង់​ស៊ីវិល ស្ថាបត្យកម្ម  គីមី​ចំណីអាហារ ពេទ្យ​និង​មេកានិច​។​

​​​លោក​ឡាក់​ណា​រ៉ា​ន់​ដែល​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​រុស្សី​នា​ពេល​ខាងមុខនេះ​បាន​មាន​ប្រសាសន៍ថា​ការ​ទៅ​សិក្សា​នៅ​ប្រទេស​រុស្សី​នេះ​ខាង​រដ្ឋាភិបាល​រុស្សី​ចេញថ្លៃ​សាលា​ការ​ស្នាក់នៅ​ឧបត្ថម្ភ​ក្នុង​១​ខែ​៤០​ដុល្លា​អាមេរិក​។​រីឯ​ការ​ហូប​ចុក​និង​បង់ថ្លៃ​សុខភាព​ខាង​និស្សិត​យើង​ជា​អ្នក​ចេញ​ដោយ​ខ្លួនឯង​។​ ក្រៅ​ពី​នេះ​ខាង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ជួយ​ចេញ​ក្នុង​១​ខែ​ចំនួន​១០​ដុល្លា​អាមេរិក​ផង​ដែរ​។ ​លោក​បាន​បន្ត​ថា​ និស្សិត​ដែល​ទៅ​រៀន​នៅ​ប្រទេស​រុស្សី​ត្រូវ​ចំណាយ​ក្នុង​១​ខែ​ទៅលើ​ការ​ហូបចុក​ប្រមាណ​១០០​ទៅ​២០០​ដុល្លា​និង​បង់​ទៅលើ​ថ្ងៃ​សុខភាព​ពី​២០០​ទៅ​៣០០​ដុល្លា​ទៅតាម​ទីកន្លែង​នីមួយ​៕

អត្ថបទ៖​សំអឿន
ប្រភព៖ Bayon TV