(
កម្ពុជាថ្មី) យោងតាមគេហទំព័ររបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានឲ្យដឹងថា ចំនួនមនុស្សស្លាប់សរុបនៅក្នុង មហន្តរាយលិចនាវា នៅកូរ៉េខាងត្បូងបានបន្តកើនឡើង ទៅដល់១៨១នាក់ នៅថ្ងៃសុក្រ។ ចំនួនអ្នកបាត់ខ្លួនគឺ១២១នាក់ និងមនុស្សដែលត្រូវបានជួយសង្គ្រោះស្ថិតនៅចំនួន១៧៤នាក់។
នៅថ្ងៃពុធតែមួយគត់ គេបានរកឃើញសាកសព៣៨នាក់ នៅថ្ងៃអង្គារ៣៦នាក់និងថ្ងៃច័ន្ទគេបានរកឃើញសាកសព២៨នាក់ នៅថ្ងៃព្រហស្បតិ៍រកឃើញ១៥នាក់។ ប្រតិបត្តិជួយសង្គ្រោះត្រូវបានផ្អាកចំនួន៦ម៉ោង នៅក្នុងពេលរសៀលថ្ងៃព្រហស្បតិ៍ខណៈដែលចរន្តទឹកជោរ នៅជិតនាវាដែលបានលិចមានសភាពឆាប់រហ័សជាងការរំពឹងទុក។
ពួកអ្នកមុជទឹកមានអាការៈហត់នឿយ ដោយសារប្រតិបត្តិការនៅក្រោមផ្ទៃទឹក បន្លាយពេល។ អ្នកមុជទឹកម្នាក់បានធ្លាក់ខ្លួនឈឺ នៅពេលដែលមុជទឹកយូរពេក។ ឆ្មាំឆ្នេរសមុទ្រទាហានជើងទឹក កងទ័ពពិសេស អ្នកពន្លត់អគ្គីភ័យ និងអ្នកមុជទឹកឯកជន សរុបប្រហែល៧០០នាក់ បាននិងកំពុងធ្វើប្រតិបត្តិការស្វែងរកជនរងគ្រោះ នៅក្នុងសភាពតឹងតែងនិងដ៏ពិបាកយ៉ាងខ្លាំង។
ពួកអ្នកមុជទឹក បានបន្តចូលទៅក្នុងនាវាវិញ នៅប្រហែលម៉ោង៤ព្រឹក ថ្ងៃសុក្រ(ម៉ោងក្នុងស្រុក) ដើម្បីស្វែងរកដំណើរនៅជាន់ទី៣ និងជាន់ទី៤ របស់នាវាដែលមានកម្ពស់៥នាក់នេះ និងមានអ្នកដំណើរជាច្រើននាក់ ដែល២ភាគ៣នៅក្នុងចំណោមពួកគេគឺជាសិស្សសាលាវិទ្យាល័យ ត្រូវបានគេជឿថា បានជាប់នៅក្នុងនាវា។
ក្នុងចំណោមអ្នកដំណើរ ៤៧៦នាក់ រួមមានសិស្សមកពីវិទ្យាល័យ Douwon ៣២៥នាក់ និងគ្រូបង្រៀន១៤នាក់។ ដោយក្តីសង្ឃឹមបានថយចុះចំពោះលទ្ធភាពរកឃើញអ្នកនៅមានជីវិតនោះ និងដោយសារចំនួនមនុស្សស្លាប់បានបន្តកើនឡើងនោះ វិទ្យាល័យនៅ Ansan ជាទីក្រុងមួយនៅខាងត្បូងទីក្រុងសេអ៊ូល បានបង្កើត កាន់ទុក្ខមួយនៅកន្លែងហាត់ប្រាណមួយ ដើម្បីកាន់ទុក្ខសិស្សសាលា ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុនេ៕