Latest Post
Loading...
Free Search Engine Submission

Thursday, April 24, 2014

មេងប្រុសម្នាក់រួចខ្លួន ពីក្រុមចាប់ជម្រិត ដោយសារតែស្រែកច្រៀង ចម្រៀងសាសនា ធ្វើឲ្យចោរធុញទ្រាន់

in International News , News , Strange News
ហ្ស័កហ្សៀ : ប៉ូលីសនៅក្នុងប្រទេសហ្ស័កហ្សៀ បាននិយាយថា ក្មេងប្រុសដ៏តូចម្នាក់បានរួចផុតពីការចាប់ជម្រិត បន្ទាប់ពីគេបានច្រៀង លេងរំខានដល់ក្រុមពួកចាប់ជម្រិតខ្លួនគេអស់រយៈពេល៣ម៉ោង។ Willie Myrick ត្រូវបាន មនុស្សមួយក្រុមចាប់ខ្លួននៅខាងក្រៅផ្ទះរបស់ គេដែលស្ថិតនៅក្នុងទីក្រុង Atlanta ដាក់ក្នុងរថយន្តមួយគ្រឿងហើយ បើកចេញទៅអស់រយៈពេល៣ម៉ោងដើម្បីជាថ្នូរនឹងការទារប្រាក់ពីក្រុមគ្រួសារ ប៉ុន្តែសំណាងល្អ Myrick បានរួច ខ្លួនមកវិញបន្ទាប់ពីគេស្រែក ច្រៀងបទចម្រៀងសាសនាដ៏ល្បីមួយគឺបទ “Every Praise” ក្នុងរថយន្ត ធ្វើអោយអ្នក បើកបរធុញទ្រាន់ជាខ្លាំងដោយសារតែគេច្រៀងមិនឈប់ ពេលនោះគេក៏ត្រូវបុរស ជាអ្នកបើកទាញទ្វាររថយន្ត ហើយបានធាក់គេ ចេញក្រៅដោយនិយាយថាកុំឲ្យប្រាប់នរណាឲ្យសោះ។ ទីបំផុត Myrick ក៏បានត្រលប់មកផ្ទះវិញ ដោយសុវត្ថិភាព នេះជាសេចក្តីរាយ ការណ៍របស់គេប្រាប់ដល់ប៉ូលីស។


ប្រភព៖ Looking Today