Latest Post
Loading...
Free Search Engine Submission

Thursday, April 24, 2014

ភាពយន្តរឿង "ឥទ្ធិពលនៃស្នេហ៍" ផ្ដិតយករូបភាពពីកម្ពុជា ទៅបង្ហាញនៅចិន (Trailer Inside)

in Entertainment News , International News , News , Videos
ភ្នំពេញ៖ ខ្សែភាពយន្តភាគចិនខ្នាតធំ មានចំណងជើងថា "ឥទ្ធិពលនៃស្នេហ៍" ជារឿងបែបមនោសញ្ចេតនា ដោយមានការរៀបចំថត នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងនៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានថតចប់រួចរាល់ជាស្ថាពរហើយ និងកំពុងតែត្រៀមចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ ។

ខ្សែភាពយន្ត ដែលបានមកផ្ដិតរូបភាព ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងតំបន់អង្គរ គឺជាការផលិតឡើង ដោយផលិតកម្ម Beijing Jinyi Celebration Cultural Promotion មានចំនួន៣០ភាគ ដឹកនាំសម្តែងដោយ អ្នកដឹកនាំផលិតខ្សែភាពយន្ត ដ៏ល្បីល្បាញប្រចាំ សាធារណរដ្ឋ ប្រជាមានិតចិន ។

នៅក្នុងរឿងនេះ ក្រុមផលិតខ្សែ ភាពយន្ត បានជ្រើសរើសយកទឹកដី ព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសប្រកប ដោយវប្បធម៌ដ៏ផូរផង់ ធ្វើជាទីកន្លែងដែលតួឯកប្រុស និងតួឯកស្រី ជួប និងចាប់ផ្តើមស្រឡាញ់គ្នា ខណៈតួឯកប្រុស សម្តែងដោយលោក Huang Hai Bo និងអ្នកនាង Zhang Jing Chu ជាតួឯកស្រី ។ ខ្សែភាពយន្តនេះ នឹងបញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ Hunan ដ៏ពេញនិយម និងមានសេវាគ្របដណ្តប់ពេញប្រទេសចិន។

សាច់រឿងនេះ ក៏បានឆ្លុះបញ្ចាំង ពីជីវិតយុវវ័យពោរពេញដោយឧបសគ្គ ដំណោះស្រាយក្នុងការរស់នៅ និងជីវិត ស្នេហា នៅក្នុងសង្គម ដែលមានភាពអភិវឌ្ឍន៍ ដ៏ឆាប់រហ័សមួយ អមដោយទេសភាពប្លែក ចំឡែកអារម្មណ៍ ក្នុងប្រទេសកម្ពុជា គួរជាទីមោទនៈ សម្រាប់ប្រជាជាតិខ្មែរទាំងមូល យកទៅបង្ហាញនៅក្នុងប្រទេសមហាអំណាចមួយនេះ ខណៈដែលកន្លងមក ក៏មានផលិតកម្មល្បីៗ នៅក្រៅប្រទេសមកផ្ដិតយករូបភាពតាមរយៈការរៀបចំថត ជាខ្សែភាពយន្តនេះដែរ ៕






ប្រភព៖ Looking Today