Latest Post
Loading...
Free Search Engine Submission

Saturday, April 26, 2014

វៀតណាម​នឹង​រកចំណូលបាន ៣ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​កាហ្វេ​ក្នុង​ឆ្នាំ២០១៤

in International News , News
(ThmeyThmey) ហាណូយ៖ ប្រទេស​វៀតណាម​បាន​រំពឹងថា ខ្លួន​នឹង​អាចធ្វើ​ការនាំចេញ​កាហ្វេ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ចំនួន ១,៥ លាន​តោន ដែល​អាច​នឹង​រក​ចំណូល​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជា ៣ ពាន់​លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ២០១៤នេះ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ ដែល​បាន​ដកស្រង់​ទិន្ន​ពី​សមាគម​កាហ្វេ កា​កាវ វៀតណាម។

ទិន្នន័យ​ដដែល​នោះ​ក៏បាន​ឲ្យ​ដឹងថា នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០១៤នេះ ប្រទេស​វៀតណាម​នាំចេញ​កាហ្វេ​បាន​ចំនួន ៦០,២ ម៉ឺន​តោន ដែលមាន​តម្លៃ​ប្រមាណ​ជា ១,២ ពាន់​លាន​ដុល្លារ ដែល​បរិមាណ​នេះ​គឺ​បាន​កើនឡើង ២៥,៣ ភាគរយ។

កាហ្វេ​ដ៏​ល្បីឈ្មោះ​ទាំងពីរ​មុខ​របស់​វៀតណាម គឺ​កាហ្វេ​ប្រភេទ Arabicaលក់​ចេញ​ក្នុងតម្លៃ ៤៣០០ ដុល្លារ​ក្នុង​មួយ​តោន ខណៈពេលដែល​កាហ្វេ​ប្រភេទ Robusta២១០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​តោន​នោះ។ប្រទេស​វៀតណាម​បាន​នាំចេញ​កាហ្វេ​ទៅកាន់ ៨០ ប្រទេស និង​នៅ​ទូទាំង​តំបន់ ដែល​ក្នុងនោះ​ប្រទេស​អាឡឺម៉ង់ និង​អាមេរិក គឺជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​ប្រទេស​វៀតណាម ខណៈពេលដែល​ទិន្នផល​កាហ្វេ​ប្រភេទ Robustaរបស់​វៀតណាម គឺមាន​ចំនូ​ន ៦០ ភាគរយ​នៃ​ទិន្នផល​កាហ្វេ​សរុប​នៅ​ទូទាំង​ពិភពលោក៕