Latest Post
Loading...
Free Search Engine Submission

Sunday, April 27, 2014

យន្ត​​ហោះ​មួយ​បង្ខំ​ចុះ​ចត​នៅ​កោះ​បាលី​​ព្រោះ​អ្នក​ជិះ​ប្រមឹក​ម្នាក់​

in International News , News , Strange News
(កោះសន្តិភាព)​ បុរស​ប្រមឹក​ម្នាក់​ បាន​ប៉ុន​ប៉ង​ចូល​ក្នុង​បន្ទប់​​បើក​បរ​​នៃ​យន្ត​ហោះ​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​អូស្ត្រាលី​ Virgin Australia កាល​ពី​ថ្ងៃ​ទី​២៥ មេសា បង្ខំ​ឱ្យ​យន្ត​ហោះ​នោះ​ចុះ​នៅ​កោះ​បាលី​ ។ អាជ្ញាធរ​ឥណ្ឌូ​ណេស៊ី​​ ដំបូង​​លើក​ឡើង​ពី​ការ​ប៉ុន​ប៉ង​​ចាប់​ពង្វាង​យន្ត​ហោះ​​ ។ ហោះ​មក​ពី​ទី​ក្រុង​ Brisbane យន្ត​​​ហោះ​ជើង​ហោះ​ហើរ​ VA41 របស់​ក្រុម​ហ៊ុន​នោះ​បាន​បង្ខំ​ចុះ​ចត​បន្ទាន់​នៅ​កោះ​បាលី ។ អ្នក​ដំណើរ​​ម្នាក់​ប៉ុន​ប៉ង​លុក​ចូល​​បន្ទប់​អ្នក​បើក​បរ​ ។ អ្នក​បើក​បង្ខំ​ចិត្ត​ចុះ​ចត​​បន្ទាន់ ហើយ​ចុះ​នៅ​ព្រលាន​យន្ត​ហោះ​ Denpasar ប៉ុន្មាន​នាទី​មុន​ពេល​ដល់​ម៉ោង​ចុះ​ ។ ពេល​មាន​ការ​ប្រកាស​​អាសន្ន​​ អ្នក​ដំណើរ​នោះ​​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ភ្លាមៗ​ ។ ​ អាជ្ញា​ធរ​ឥណ្ឌូ​ណេស៊ី​​ ភ្លាមៗ​​​ប្រាប់​សារ​ព័ត៌​មាន​​ថា នោះ​ជា​ការ​ប៉ុន​ប៉ង​​ចាប់​​ពង្វាង​យន្ត​ហោះ​​ តែ​ប្រមាណ​២០​នាទី​​​​​ក្រោយ​​មក​ ក្រុម​ហ៊ុន​​អាកាស​ចរណ៍​​ Virgin Australia បាន​​បដិសេធ​ការ​បក​ស្រាយ​នោះ ដោយ​និយាយ​ថា​អ្នក​ដំណើរ​ម្នាក់​ប៉ុន​ប៉ង​ចូល​ក្នុង​​បន្ទប់​បើក​​បរ​ ប៉ុន្តែ​ពុំ​មែន​ក្នុង​​បំណង​​ចាប់​ពង្វាង​​យន្ត​ហោះ​​ទេ ។ តាម​ពិត​​​បុរស​នោះ​ជា​អ្នក​​ស្រវឹង​ស្រា ៕