ចោរគាស់ផ្ទះលោកឧត្តមសេនីយ៍យោធាម្នាក់ ប្រមូលយកទ្រព្យសម្បត្តិអស់ជិត៣ម៉ឺនដុល្លារ
(កោះសន្តិភាព) រាជធានីភ្នំពេញ ៖ លំនៅឋានលោកឧត្តមសេនីយ៍យោធាម្នាក់ ត្រូវចោរកាត់ចម្រឹងទ្វារដែកចូលរើកកាយក្នុងផ្ទះ ប្រមូលយកទ្រព្យសម្បត្តិអស់សន្ធឹកសន្ធាប់ និងបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៨ មេសា ស្ថិតក្នុងក្រុម៣ ភូមិជ្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈម្ចាស់មិននៅផ្ទះរវល់ទៅធ្វើការនិងប្រកបរបររកស៊ី ។
បើតាមសេចក្តីរាយការណ៍ជំហានដំបូងបានឱ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់មាន ចិញ្ចៀនពេជ្រ៤វង់ ខ្សែដៃមាស៣ខ្សែ ខ្សែ.ក៣ខ្សែ បន្តោងដាំពេជ្រ០១ ប្រាក់ដុល្លារជាង២ពាន់ដុល្លារ និងកាំភ្លើងមួយដើមម៉ាកCF សរុបប្រមាណជិត៣ម៉ឺនដុល្លារ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព