បើទោះជាទទួលបានឱកាសច្រើនយ៉ាងនេះក៏ដោយ តារាវ័យ ៣៧ឆ្នាំរូបនេះមិនទាន់ឯកភាពទទួលយកសំណើទាំងអស់នៅឡើយទេ ដោយនាងសុំសាកប្រើផលិតផលសិនមុននឹងសម្រេចចុះកិច្ចសន្យា។ ទស្សនិកជនក៏កំពុងតែមានការងឿងឆ្ងល់ផងដែរអំពីសញ្ជាតិកូនស្រីរបស់នាង។ ស្របពេលទស្សនិកជនភាគច្រើនគិតថាកូនស្រីម្នាក់នេះនឹងមានសញ្ជាតិតៃវ៉ាន់ដូចជាម្ដាយរបស់នាង ប្រជាជនចិនមួយចំនួនទៀតគិតថានាងគួរតែមានសញ្ជាតិចិនដូចជាឪពុករបស់នាង ដែលជាអ្នកជំនួញWang Xiaofei វិញ។ Barbie មិនទាន់សម្រេចអំពីបញ្ហានេះនៅឡើយទេ ដោយនាងនិយាយថា “អ្នកគ្រប់គ្នាក្នុងគ្រួសារកំពុងតែស្ថិតក្នុងបរិយាកាសរីករាយទាំងអស់គ្នា។ យើងនឹងរង់ចាំពេលវេលាសមរម្យមួយដើម្បីពិភាក្សាជាមួយចាស់ៗមុននឹងធ្វើការសម្រេចចិត្ត” ៕
សានឆាយ សម្រាលកូនហើយទទួលបានរាប់លានដុល្លា
(Sabay) ទើបតែសម្រាលបានកូនស្រីមួយកាលពីថ្ងៃព្រហស្បត៍ សប្ដាហ៍មុន តារាសម្ដែងតៃវ៉ាន់ Barbie Hsu (សានឆាយ) ទទួលបានប្រាក់រាប់លានដុល្លារពីការបន្តកិច្ចសន្យាជាច្រើនរបស់នាង។
អ្នកគ្រប់គ្រងរបស់តារាសម្ដែងរូបនេះ បានបង្ហើបថ្មីៗនេះថា ក្រុមហ៊ុនផលិតផលថែរក្សាស្បែកចំនួន២ បានសម្រេចបន្តកិច្ចសន្យាជាមួយនាង។ លើសពីនេះ Barbie ត្រូវបានក្រុមហ៊ុនជាច្រើនទៀតទាក់ទងឲ្យធ្វើជា brand ambassador របស់គេដូចជាផលិតផល សាប៊ូកក់សក់ សាប៊ូដុសខ្លួន រទេះកូនក្មេង និងស្បែកជើង។ កិច្ចសន្យាទាំងនេះសរុបជាទឹកប្រាក់ជិត ៥លានដុល្លារអាមេរិក។