ចិន៖ តាមប្រភពព័ត៌មានបរទេស នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៤នេះ បានចុះផ្សាយថា មាននិស្សិតស្រី សាកលវិទ្យាល័យ Guangdong University of Technology នៅក្នុងប្រទេសចិន បានសា្រតពាក់កណ្តាលខ្លួន ឈរជាជួរច្រកផ្លូវ សាកលវិទ្យាល័យ ដើម្បីធ្វើយុទ្ធនាការ មួយដើម្បីទាមទារសិទ្ធិស្មើគ្នា សម្រាប់បុរស និងស្ត្រី (សមភាពយេនឌ័រ)។
កាលពីម្សិលមិញ មាននិស្សិតស្រីវ័យក្មេងដ៏ស្រស់ស្អាត ៦នាក់ ធ្វើយុទ្ធនាការទាមទារ សិទ្ធិស្មើគ្នាសម្រាប់បុរសនិង ស្ត្រីជាមួយនឹងការបង្ហាញ ដងខ្លួនលាបថ្នាំ ត្រង់សុដន់ទាំងគូ ដោយកាន់បដាតម្រង់ជួរ ច្រកផ្លូវចូលសាកលវិទ្យាល័យក្វាងទុង នៃបច្ចេកវិទ្យា (Guangdong University of Technology) របស់ខ្លួន។
បើយោងតាមគេហទំព័រ Thatsmags បាននិយាយថា សិស្សទាំងនេះធ្វើសកម្មភាពដូច្នេះ ដើម្បីទាមទារសិទ្ធិស្មើ គ្នារវាងបុរសនិងស្ត្រី ដោយពួកនាងចង់ឲ្យ មានឱកាសការងារ ច្រើនជាបុរស និង ជំរុញប្រជាជន ជាពិសេសបុរសៗ មានការចាប់អារម្មណ៍ ចេះឲ្យតម្លៃលើស្ត្រី ។ រូបភាពទាំងនេះត្រូវបានគេយកបង្ហោះ ពាសពេញគេហទំព័រ និងតាមសារព័ត៌មា នក្នុងប្រទេសចិនតែម្តង ។
និស្សិតម្នាក់បានសរសេរ នៅលើ facebook របស់នាងថា ការស្រាតពាក់កណ្តាលខ្លួន របស់ពួកនាង មិនបានទាក់ទាញអារម្មណ៍ប្រុសៗ នៅក្នុងសាលាឲ្យ មានការរំភើបខ្លាំង ជាមួយនាងទេ ។ ទោះជាយ៉ាងណា មានមនុស្សជាច្រើនបានអះអាងថា ក្រុមអ្នកស្រាតតវ៉ាពាក់កណ្តាលខ្លួន មិនសមស្របទេ ហើយមតិខ្លះទៀតថា ប្រសិនបើក្រុមគ្រួសារ មិត្តភក្តិ ឬមិត្តប្រុសពួកនាងបាន ឃើញរូបភាពទាំងនេះ ពួកនាងនឹងគិតយ៉ាងណា?

ប្រភព៖ Looking Today