កញ្ញា ឆៃ លីដាឡែន ត្រូវបានគេឃើញរូបភាពលេចចេញចន្លោះដើមទ្រូង ដែលគួរ ឲ្យស្រើប ស្រាល
in
ភ្នំពេញ៖ ក្រោយពីតារាសម្តែង កញ្ញា ឆៃ លីដាឡែន បានបង្ហោះរូបស៊ិចស៊ី ហើយមានមតិមហាជនជាច្រើនបានធ្វើការរិះគន់រួចមក ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច ក៏អំពាវនាវកុំឲ្យតារាស្រីៗស្លៀកពាក់បញ្ចេញភាពស៊ិចស៊ី ហួសហេតុពេក។
លោក សុះ ម៉ាច បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១នេះថា ជារឿយៗលោកតែងតែសូមចិត្តតារាស្រីខ្មែរថា ធ្វើអី្វក៏ដោយ កុំឲ្យហួសហេតុ ពេកព្រោះថា ខ្មែរមានប្រពៃណីរបស់ខ្មែរគឺមិនអាចធ្វើអ្វីឲ្យហួសហេតុពេកទេ វាអាចប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរ។
លោក សុះ ម៉ាច ក៏បានអំពាវនាវថា ”ក្នុងនាមខ្ញុំជាអ្នកសិល្បៈ និងជាប្រធានសមាគមសិល្បករខ្មែរ ក៏សូមអំពាវ នាវដល់សិល្បការិនីទាំងអស់ ធ្វើយ៉ាងណាក៏ដោយត្រូវ គិតពីប្រពៃណី វប្បធម៌របស់ជាតិខ្មែរ មិនត្រូវធ្វើអ្វីហួស ហេតុពេកឡើយ កុំធ្វើទៅតាមប្រពៃណីវប្បធម៌អឺរ៉ុប ព្រោះខ្មែរត្រូវប្រកាន់នូវប្រពៃណីថ្លៃថ្នូរ។
មានមហាជនជាច្រើន តែងតែធ្វើការរិះគន់ ចំពោះតារាស្រីៗដែលនិយមស្លៀកពាក់ បែបស៊ិចស៊ីជ្រុលហួសហេតុ ជាក់ស្តែងដូចជា កញ្ញា ឆៃ លីដាឡែន ត្រូវបានគេឃើញរូបភាពលេចចេញចន្លោះដើមទ្រូងដែលគួរ ឲ្យស្រើប ស្រាល ដល់បុរសជាច្រើននាក់ នៅពេលដែលកញ្ញា ទៅសម្តែងនៅឯសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ នាងបានតុបតែងខ្លួន ដោយស្លៀករ៉ូបខ្លីត្រឹមភ្លៅ ពណ៌សដែលមានគ្របដោយស្បៃស្តើងចំហកណ្តាលទ្រូង ដែលបង្ហាញសាច់សខ្ចី នៅចន្លោះ សុដន់ទាំងពីរដោយមើលឃើញស្ទើរតែទាំងអស់។
ការសម្តែងនៅលើឆាករបស់សិល្បករខែ្មរ ក្នុងទឹកដីកម្ពុជា កន្លងមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានព្រមាន មិនឱ្យស្លៀកពាក់ខើចលើ ផុតក្រោមឡើយ៕