Latest Post
Loading...
Free Search Engine Submission

Sunday, April 27, 2014

ថតបានចោរឆក់ ទូរស័ព្ទដៃ ក្នុងហ្វាម៉ាស៊ី មួយកន្លែង (នៅខ្មែរ) ពិតជាមានល្បិចនិងរហ័សមែន

in Local News , News , Social News

(Khmerload) វីដេអូ នៃសកម្មភាព ឆក់ទូរស័ព្ទដៃមួយគ្រឿង ពីស្រ្តីម្នាក់ ដែលគាត់កំពុងតែនិយាយទូរស័ព្ទ ត្រូវបានថតជាប់ ដោយកាម៉ារ៉ាបំពាក់សុវត្ថិភាព នៅក្នុងហាងឱសថស្ថាន (ហ្វាម៉ាស៊ី) មួយកន្លែង នៅប្រទេសខ្មែរយើង។ វីដេអូនេះ បានថតជាប់ សកម្មភាព តាំងពីដើម រហូតដល់ ហេតុការណ៍ឆក់ទូរស័ព្ទនោះ កើតឡើង ដោយដំបូងឡើយ មានអតិថិជន ជាស្រ្តីម្នាក់ បានចូលឱសថស្ថាន ទំនងដើម្បីរកទិញ ថ្នាំ ឬ ប្រឹក្សាយោបល់ ជាមួយឳសថការី។ បន្ទាប់មក ក៏លេចមុខ បុរសម្នាក់ពាក់អាវពណ៌ខៀវ និង ពាក់មួក ចូលមកទិញថ្នាំផងដែរ។ ដោយស្រ្តីម្នាក់នោះ រវល់តែ លើកទូរស័ព្ទនិយាយ ម្ដងជាពីរដង ចោរប្រុសនោះ ក៏ឆ្លៀតឳកាស ឆក់ទូរស័ព្ទ យ៉ាងរហ័ស មិនគួរអោយជឿ។ ចង់ដឹងថា លោកចោរ មានល្បិច និង រហ័សយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖