Latest Post
Loading...
Free Search Engine Submission

Thursday, April 24, 2014

ដើរ​រក​​ប្រពន្ធ​​ប្រទះ​ឃើញ​នាង​ក្រមុំ​បត់​ជើង​តូច​ ស្ទុះ​ទៅ​ចាប់រំលោភ

in Local News , News , Social News
ខេត្តពោធិ៍សាត់៖ ជន​ស​ង្ស័យ​​ម្នាក់ ត្រូវ​​ក​ម្លាំង​​នគរ​បាល ស្រុក​​វាល​វែង ធ្វើ​ការ​​ឃាត់​ខ្លួន កាល​ពី​​ថ្ងៃ​ទី​​២១ ខែ​មេ​សា ឆ្នាំ​​២០​១៤ តាម​​ពាក្យ​​បណ្តឹង របស់​​នា​រី​​រង​គ្រោះ ពាក់​ព័ន្ធ​​ការ​ប្រ​ព្រឹ​ត្តិ​​អំ​ពើ​​អាស ហើយ​​ប៉ុន​ប៉ង​រំ​លោភ​​សេ​ព​ស​​ន្ថ​វះ ខ​ណៈ​ដែល​​នារី​រងគ្រោះ កំពុងតែ​អង្គុយ បត់ជើងតូច នៅ​ខាងក្រោយ​ផ្ទះ​កាលពី​ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ​២០១៤ កន្លងមកនេះ​។​
​ជនសង្ស័យ​ដែល សមត្ថកិច្ច​ឃាត់ខ្លួន មានឈ្មោះ ថន ចាន់​ថុ​ន ហៅ​ចាន់ថា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​និសា​ធ ឃុំ​ជ្រោយ​ស្វាយ ស្រុក​ស្រែ​អំបិល ខេត្តកោះកុង បច្ចុប្បន្ន​ស្នាក់នៅ ក្នុងភូមិ​សាស្ត្រ ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ជនសង្ស័យ​បាន​សារភាពថា នៅ​ថ្ងៃកើតហេតុ ម៉ោង​ប្រមាណ​ជាង ៥​ល្ងាច ថ្ងៃទី​១៦ ខែមេសា ខ្លួន​បាន​ដើររក​ប្រពន្ធ ដែល​មិនឃើញ​នៅផ្ទះ​។ ​លុះ​ដើររក​ទៅដល់​គុម្ព​ចេក​មួយ នៅ​ខាងក្រោយ​ផ្ទះ​នារី​រងគ្រោះ ក៍​ប្រទះឃើញ នាង​កំពុង​អង្គុយ​បត់ជើងតូច នៅ​ទីនោះ ហើយ​បានក៍​ដើរ ចូលទៅ​ចាប់​នារី​រង​គ្រោះ បំណង​រំលោភ​តែម្តង ប៉ុន្តែ​ដោយសារ នាង​ស្រែ​ឆោឡោឲ្យ​គេ​ជួយ ទើប​រត់គេចខ្លួន​តែម្តង​។ ផ្អែក​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ សមត្ថកិច្ច​បាន​កសាង សំណុំរឿង​បញ្ជូន មកកាន់​ស្នងការដ្ឋាន នគរបាល​ខេត្តពោធិ៍សាត់ ដើម្បី​ចាត់ការ​បន្ត​៕ វត្ត​ភ្នំ