រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ មេសា ២០១៤ បានសម្រេចឃុំខ្លួនម៉ែយ៉ែមជនជាតិវៀតណាមម្នាក់ និងស្វែងរកចាប់ខ្លួនគូកនម្នាក់ទៀតពាក់ព័ន្ធរឿងលក់ព្រហ្មចារីក្មេងស្រីជនជាតិវៀតណាមអាយុ១៥ឆ្នាំឱ្យទៅបម្រើតណ្ហាជាមួយជនជាតិចិន។
ម៉ែយ៉ែមជាប់ពាក់ព័ន្ធករណីនេះឈ្មោះឡេ ធីយីម ហៅម៉ី អាយុ២៥ឆ្នាំ ជាស្រីម៉ាស្សា ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
ស្ត្រីម៉ែយ៉ែមរូបនេះត្រូវនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃឃាត់ខ្លួនកាលពីថ្ងៃទី២០ មេសា ២០១៤ នៅរាជធានីភ្នំពេញតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីអាយុ១៥ឆ្នាំ និងមានការជួួយជ្រោមជ្រែងពីអង្គការសង្គមស៊ីវិលមួយ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ប្រភព៖ កោះសន្តិភាព
Home
»
Local News
»
News
»
Social News
»
ឃុំខ្លួនម្នាក់ ចេញដីកាចាប់ខ្លួនម្នាក់ រឿងម៉ែយ៉ែមនាំកូនស្រីជនជាតិវៀតណាមលក់ព្រហ្មចារីឱ្យជនជាតិចិន
