វីដេអូ៖ ខ្មោចកំពុងរត់កាត់ហ្វូងមនុស្សនៅឯពហុកីឡាដ្ឋាន Hernando Siles
ប៊ុលឡាវី៖ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំងបន្ទាប់ ពីកាមេរ៉ា បានថតជាប់នូវស្រមោល មនុស្សកំពុង ស្ទុះរត់យ៉ាងលឿន កាត់ហ្វូងមនុស្ស ដែលកំពុងតែទស្សនា ការប្រកួតបាល់ទាត់។ ហេតុការណ៍នោះគឺ កើតឡើងក្នុងអំឡុងពេល នៃការប្រកួត បាល់ទាត់មួយ នៅប្រទេស ប៊ុលឡាវី ខណៈកាមេរ៉ាវីដេអូ បានថតជាប់នូវ ស្រមោលខ្មៅ ដែលត្រូវបានគេ គិតថាជាព្រលឹងខ្មោច។ យ៉ាងណាមិញ តាមអ្នកសង្កេតមើលខ្លះ បានថាស្រមោលខ្មៅ នោះអាចជា ចំណំាងផ្លាតរបស់ កីឡាករណាមួយនៅ ក្នុងទីលានប្រកួតប៉ុណ្ណោះ ក៏ប៉ុន្តែនៅតែ មានការអះអាង ជាច្រើនថាស្រមោល នោះច្បាស់ជាខ្មោច ជាមិនខាន។
ប្រភព៖ បរទេស
