Latest Post
Loading...
Free Search Engine Submission

Thursday, April 24, 2014

គូ​ស្នេហ៍​2​គូ​មាន​ការ​ចាប់​អារម្មណ៍​ពេញ​ពិភព​លោក​ ដោយ​សារ​គូ​នីមួយ​ៗ​មាន​កម្ពស់​ខុស​គ្នា​ដាច់​ស្រលះ

in International News , News , Strange News
ទោះ​ជា​អូន​ខ្ពស់​អើត​ដល់​ចុង​ឈើ​ក៏​បង​ស្រលាញ់​
នាង​ Elisany da cruz Silva អាយុ​១៧​ឆ្នាំ​ ជន​ជាតិ​ប្រេ​សីុល​ មាន​កម្ពស់​ ២,០៣​ម៉ែត្រ​ ចំណែក​ប្រុស​ស្នេហ៍​របស់​នាង​ Francinaldo da Silva Carvalho មាន​កម្ពស់​ត្រឹម​តែ​១,៦៤​ម៉ែត្រ​ប៉ុណ្ណោះ​ ។ សេ្នហា​​របស់​នាង​ Elisany ធ្វើ​ឱ្យ​បុរស​ជាង​សំណង់​អាយុ​២២​ឆ្នាំ​រូប​នេះ​មាន​អារម្មណ៍​ដូច​បាន​ដុះ​​ស្លាប​ហើរ​ឡើង​លើ​គ្រប់​ពេល​ ។ ជា​និច្ច​កាល​ពេល​ថើប​គ្នា​ ម្តង​ៗ​ ខាង​ប្រុស​ប្រឹង​ជំទើត​ជើង​ ដក​.ក ឯ​នាង​សង្សារ​អោន​ចុះ​ហុច​ថ្ពាល់​ ព្រម​ទាំង​សើច​ តិច​ៗ​យ៉ាង​មាន​សេច​ក្តី​សុខ​ ។

នាង​ Elisany មាន​ភាព​ងាយ​ស្រួល​យក​របស់​អ្វី​នៅ​ទី​​ខ្ពស់​ហុច​ឱ្យ​ប្រុស​ស្នេហ៍​ ប្រសិន​បើ​គ្មាន​នាង​ជួយ​ទេ​ប្រុស​ស្នេហ៍​ត្រូវ​ឡើង​ឈរ​លើ​កៅ​អី​ទើប​យក​បាន​ ។ Francinaldo និយាយ​ថា គេ​ស្រលាញ់​ទឹក​មុខ​នាង​ Elisany ណាស់ ។ ទឹក​មុខ​នាង​ពេល​ណា​ក៏​ឃើញ​តែ​ញញឹម​ពព្រាយ​គួរ​ឱ្យ​គ្រឺត​មែន​ទែន ។ មនុស្ស​ច្រើន​គ្នា​ចំអក​ថា រូប​គេ​ស្រឡាញ់​ហ្សុីរ៉ាហ្វ​ (girafe) កវែង​អើត​ដល់​ចុង​ឈើ​ តែ​គេ​អត់​ខ្វល់​ទេ​, ហ្សុីរា៉ហ្វ​នេះ​ញញឹម​ស្រស់​ណាស់​ ឱ្យ​តែ​នាង​ព្រម​ឆ្លើយ​តប​ស្នេហា​គឺ​គ្រប់​គ្រាន់​ហើយ​ ។

ចំណែក​នាង​ Elisany វិញ​ និយាយ​ថា «ខ្ញុំ​ស្រឡាញ់​ Francinaldo ព្រោះ​គេ​មាន​ចរិត​ល្អ​ណាស់​ រួស​រាយ​ជាមួយ​មនុស្ស​គ្រប់​គ្នា​ ។ ពេល​យើង​កាន់​ដៃ​គ្នា​ដើរ​លេង​អ្នក​ផង​ពិត​ជា​មាន​អារម្មណ៍​ថា​ខ្ញុំ​កំពុង​កាន់​ដៃ​ប្អូន​ប្រុស​ ព្រោះ​មើល​ទៅ​កម្ពស់​ខុស​គ្នា​ឆ្ងាយ​ពេក​ ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​ទេ​ ឱ្យ​តែ​យើង​ស្រឡាញ់​គ្នា​ដោយ​ស្មោះ​ទៅ​បាន​ហើយ​។ មិន​មែន​ខ្ញុំ​ជ្រើស​យក​គាត់​ឯ​ណា​ គឺ​ព្រះ​ជា​ម្ចាស់​ជ្រើស​គាត់​ឱ្យ​ខ្ញុំ​ ។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ស្រឡាញ់​​គាត់» ។

នាង​ Elisany រស់​នៅ​ទី​ប្រជុំ​ជន​ Salinopolis ។ នាង​ខ្ពស់​លលៃ​ ព្រោះ​មាន​ដុំ​ពក​ក្នុង​ខ្លួន​ ។ កាល​អាយុ​១៤​ឆ្នាំ​ នាង​មាន​កម្ពស់​រហូត​ដល់​២,០៥​ម៉ែត្រ​ឯ​ណោះ​ ។ ការ​លូត​លាស់​ឆាប់​បែប​នេះ​ ធ្វើ​ឱ្យ​អវ​យវៈ​និង​សន្លាក់​ឆ្អឹង​នានា​របស់​នាង​តែង​តែ​មាន​ការ​ចុក​ចាប់​ ។ កាល​ពី​ពីរ​​​ឆ្នាំ​មុន​ គ្រួសារ​នាង​សុំ​វេជ្ជ​បណ្ឌិត​កាត់​ដុំ​ពក​ក្នុង​ខ្លួន​ចោល​ទើប​រាង​កាយ​នាង​ថយ​កម្ពស់​បាន​២​សង្ទី​ម៉ែត្រ​មក​នៅ​ត្រឹម​២,០៣​ម៉ែត្រ​វិញ​រហូត​ដល់​សព្វ​ថ្ងៃ​ ។ នាង​មិន​អាច​ជិះ​ឡាន​រួម​ទៅ​សាលា​រៀន​បាន​ទេ​ ព្រោះ​ខ្មាសមិត្ត​ភក្តិ​ជា​សិស្ស​ដូច​គ្នា​ចេះ​តែ​សើច​ចំអក​ ។ នាង​ឈប់​រៀន​ដើម្បី​សម្រេច​បំណង​ធ្វើ​នារី​បង្ហាញ​ម៉ូដ​វិញ​ ។

គេ​មិន​ត្រូវ​ការ​បង​ខ្ពស់​ពេក​តែ​អូន​ត្រូវ​ការ​
នាឱកាស​ទិវា​នៃ​សេច​ក្តី​ស្រឡាញ់​២៤ កុម្ភៈ​ ២០១៤​ កន្លង​ទៅ​នេះ​ យុវ​ជន​ វ៉ាង​ គៀង អាយុ​៣១​ឆ្នាំ​ ជន​ជាតិ​ចិន​ទើប​រក​បាន​គូ​ស្នេហ៍​ប្រចាំ​ជីវិត​របស់​ខ្លួន​ ក្នុង​ពេល​នាង​ក្រមុំ​ទៅ​រក​នាយ​ដល់​កន្លែង​ដោយ​ខ្លួន​ឯង​ បន្ទាប់​ពី​នាង​​អាន​កាសែត​ឃើញ​សេច​ក្តី​​ប្រកាស​ចង់​រក​គូ​គាប់​របស់​នាយ​ ហើយ​នឹក​អាណិត​នាយ​ពេក​ ។ ដោយ​សារ​មាន​កម្ពស់​រហូត​ដល់​២,២៦​ម៉ែត្រ​ ថែម​ទាំង​ខូច​ភ្នែក​ម្ខាង​ផង​ ហើយ​ក្រី​ក្រ​ទៀត​ វា៉ង​ គៀង​ ពី​យូរ​មក​ហើយ​សុំ​ស្នេហ៍​ស្រី​ណា​ក៏​ត្រូវ​នាង​បដិ​សេធ​ថា​ខ្ពស់​អីខ្ពស់​យ៉ាង​នេះ​មិន​ហ៊ាន​យក​ទេ ។

វ៉ាង​ គៀង​ ដុះ​ដុំ​ពក​ក្នុង​ក្បាល​ធ្វើ​ឱ្យ​រូប​គេ​លូត​កម្ពស់​អត់​ឈប់​ឈរ​ដោយ​មួយ​ឆ្នាំ​លូត​ថែម​៣​ទៅ​៤​សង្ទី​ម៉ែត្រ​ ។ គេ​ទើប​តែ​ឈប់​លូត​កម្ពស់​កាល​ពី​ឆ្នាំ​២០១២ ក្រោយ​វេជ្ជ​បណ្ឌិត​នៅ​ប៉េ​កាំង​កាត់​ដុំ​ពក​នោះ​ចោល​ ។ សព្វ​ថ្ងៃ​ វា៉ង គៀង​ ធ្វើ​ការ​នៅ​មណ្ឌល​កម្សាន្ត​មួយ​ ដោយ​ មួយ​ថ្ងៃ​ៗ​គេ​ឱ្យ​ស្លៀក​ពាក់​ដើរ​តួ​​ទេវ​តា​ផ្តល់​សំណាង​ក្នុង​រឿង​ព្រេង​ចិន​ ដើម្បី​ឱ្យ​ពួក​ភ្ញៀវ​ចូល​កម្សាន្ត​ក្នុង​មណ្ឌល​នោះ​មាន​ឱកាស​សើច​សប្បាយ​លំហែ​អារម្មណ៍​ ។

ចំណែក​មិត្ត​ស្រី​របស់​​វ៉ា​ង​ គៀង​ ឈ្មោះ​ ចេន​ ហុង អាយុ​២០​ឆ្នាំ​ មាន​​កម្ពស់​១,៥៦​ម៉ែត្រ​ប៉ុណ្ណោះ​ ។ ពេល​​ជួប​គ្នា​អ្នក​ទាំង​ពីរ​និយាយ​ចុះ​​សម្រុង​គ្នា​ណាស់​ ហើយ​ក៏​ក្លាយ​ជា​គូ​ស្នេហ៍​ ភ្លាម​ៗ​ក្នុង​ពេល​នោះ​តែ​ម្តង ។

កន្លែង​ វ៉ាង​ គៀង​ ធ្វើ​ការ​ប្រកាស​ចេញ​ប្រាក់​ជួយ​ចាត់​ចែង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ឱ្យ​បុគ្គ​លិក​របស់​ខ្លួន​ម្នាក់​នេះ​ទាំង​ស្រុង​ ប្រសិន​បើ​អ្នក​ទាំង​ពីរ​សម្រេច​ចិត្ត​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ ។ នៅ​កន្លែង​នោះ​គ្មាន​អ្នក​ណា​មិន​ជួយ​ត្រេក​អរ​ វា៉ង​ គៀង​ដែល​អាច​រក​បាន​គូ​ស្នេហ៍​ឡើយ៕


ប្រភព៖ កោះសន្តិភាព