Latest Post
Loading...
Free Search Engine Submission

Thursday, April 24, 2014

អ្នកលក់ iPhone ក្លែងក្លាយត្រូវអ្នកទិញចាក់សម្លាប់

in International News , News , Social News

បុរសម្នាក់ដែលមានឈ្មោះថា Feng បានជាប់ចោទពីបទមនុស្សឃាត បន្ទាប់ពីបានចាក់សម្លាប់អ្នកលក់ iPhone តាមផ្លូវម្នាក់។ តាមប្រភពព័តមានចិនបានអោយដឹងថា បុរសជាប់ចោទមានអាយុ ២៩ ឆ្នាំ បានតាមពីក្រោយអ្នកលក់ Iphone ហើយបានចាក់ ១ កាំបិតត្រង់ភ្លៅដួលទៅនឹងដី បន្ទាប់មក អ្នកលក់ម្នាក់នោះបាន ងើបក្នុងបំណងរត់គេចខ្លួន ប៉ុន្តែនៅពេលដែលគាត់ រត់ដល់មុខហាងលក់ អីវ៉ាន់មួយ គាត់បានដួលម្តងទៀត។ Feng បានរត់ទៅជិត គាត់ហើយទាត់ជើងរបស់គាត់ជាច្រើនដង ដើម្បីកុំអោយគាត់រត់ ចេញទៀត បន្ទាប់មក Feng ចាក់គាត់ជាច្រើនកាំបិត ថែមទៀតហើយគេចខ្លួនបាត់។ នៅពេលដែលឡានពេទ្យមកដល់ គាត់បានស្លាប់បាត់ទៅហើយ ដោយសារបាត់បង់ឈាមច្រើនពេក ហើយជើងខាងស្តាំរបស់គាត់ត្រូវបានបាក់។ ដោយយោងទៅតាម កាម៉េរាដែលថតសកម្មភាពបាននេះ ទើបប៉ូលិសបានស្រាវជ្រាវនិងធ្វើការចាប់ខ្លួន Feng យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ គួរបញ្ជាក់ផងដែរថា នៅពេលដែលគេទិញ iPhone នោះ គឺមានតំលៃ ៣១៧​ ដុល្លា អាមេរិច បន្ទាប់មកអ្នកលក់ បានប្តូរទៅ iPhone ក្លែងក្លាយនៅពេលដែលពួកគេនិយាយត្រូវថ្លៃគ្នាហើយ។