Latest Post
Loading...
Free Search Engine Submission

Wednesday, April 23, 2014

មនុស្សស្លាប់ ដោយសារលិច នាវា Sewol កើនឡើងដល់ ១៥០នាក់

in International News , News
ជិនដូ, (ស៊ិនហួ)៖ រហូតមកដល់រសៀល ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០១៤ នេះ ចំនួន មនុស្សស្លាប់ ដោយសារ ការលិចនាវា Sewol នៅភាគនិរតីនៃប្រទេស កូរ៉េខាងត្បូងនោះ បាន កើនឡើងរហូតដល់ ១៥០នាក់ហើយ បន្ទាប់ ពីសាកសពជាង ២០នាក់ទៀតត្រូវបានក្រុម សង្គ្រោះយកចេញពីតួនាវា ដែលកំពុងលិចក្នុងទឹកជម្រៅជាង ២០ម៉ែត្រ នៅព្រឹកថ្ងៃពុធនេះ។ ប្រតិបត្តិរុករកបានឈាន ចូលដល់ថ្ងៃទី៨ ហើយចាប់តាំងពីនាវាបាន លិចកាលពីថ្ងៃទី១៦ ខែ មេសា នោះមក ហើយចំនួនមនុស្សបន្តបាត់ខ្លួន គឺ ១៥០នាក់ ដោយឡែកមនុស្សដែលនៅ រស់រានមានជីវិត មាន ១៧៤នាក់ ដដែល ៕
thumbnails
ប្រភព៖ ដើមអម្ពិល