Latest Post
Loading...
Free Search Engine Submission

Wednesday, April 23, 2014

នារីអភព្វ័ ប្រើល្បិចទៅទិញ ស្រោមអនាម័យ ដើម្បីគេចពីការរំលោភ តែនៅតែគេចមិនផុត

in International News , News , Social News
ចិន៖ កាលពីពេលថ្មីៗនេះ មានករណីរំលោភមួយ ដែលជនរងគ្រោះ ប្រឹងប្រែងប្រើប្រាស់ ល្បិចដើម្បីគេចពីការ រំលោភតែ នៅតែគេចមិនផុត។ តាមប្រភពពត៌មាន បានអោយដឹងថា Xiao Yu ដែលជាជនរងគ្រោះ បានឈរចាំរថយន្តក្រុង តែម្នាក់ឯងក្នុងចំណត វេលាម៉ោងប្រមាណ ជាង៩យប់។ នាងបានធ្វើការ រងចាំរថយន្តក្រុង អស់រយៈពេល១៥នាទី គ្មានឃើញរថយន្តក្រុង សូម្បីតែមួយគ្រឿងឆ្លង កាត់ហើយណាមួយយប់កាន់តែជ្រៅផងនោះ ស្រាប់តែប្រទះឃើញ រថយន្តតាក់ស៊ីមួយគ្រឿង នាងក៍បានហៅជិះដើម្បី ទៅ ក្រុង Hefei ខេត្ត Anhui។ ជិះបានពាក់កណ្តាលផ្លូវ ស្រាប់តែបុរសបើករថយន្ត តាក់ស៊ីនោះឈប់ ក្នុងគោលបំណងរំលោភនាង ប៉ុន្តែ Xiao Yu បានប្រើល្បិច អោយអ្នកបើកតាក់ស៊ីនោះ ជិះទៅរកកន្លែងទិញស្រោមអនាម័យ កុំអោយឆ្លងរោគផ្សេងៗ ដែលវាអាចជាឪកាស អោយនាងគេចខ្លួនបាន។ ប៉ុន្តែជនរងគ្រោះ មិនអាចគេផុតពីការ រំលោភបានទេព្រោះ តែនៅក្នុងរថយន្តតាក់ស៊ីនោះ មានស្រោមអនាម័យច្រើនណាស់ សំរាប់ប្រើប្រាស់។ ក្រោយពីការរំលោភនេះរួចមក Xiao Yu ក៍បានធ្វើការ ប្តឹងប៉ូលីសដើម្បីចាប់ខ្លួនជនល្មើស ប៉ុន្តែពេលដែលចាប់ខ្លួន ជនល្មើសបាន អ្នកបើក រថយន្តតាក់ស៊ីនោះថា គេមិនបានរំលោភនាងឡើយ គឺនាងជាអ្នកស្មគ្រ័ចិត្ត នោះទេ ហើយនាងអោយប្រើប្រាស់ ស្រោមអនាម័យកុំអោយឆ្លងរោគទៀតផង។ ក្រោយពីលឺបែបនេះ Xiao Yu បានយំផងសើចផង នៅប៉ុស្តិ៍ប៉ូលីស ដោយហួសចិត្ត នឹងអ្វីដែលជនល្មើស បាននិយាយ ហើយចុងក្រោយគឺសំរេចលើ តុលាការជាអ្នកកាត់ក្តី៕ khmer-note
thumnails
រូបតំណាង