Latest Post
Loading...
Free Search Engine Submission

Thursday, May 1, 2014

​ក្រុមហ៊ុន​រុករក​​អូស្ត្រាលី​ ​រក​ឃើញ​បំណែក​យន្តហោះ​ម៉ាឡេស៊ី​នៅ​ឆកសមុទ្រ​បេងហ្គាល់

in International News , News
ក្រុមហ៊ុន​រុករក​មួយ​​បាន​ចេញ​មក​អះអាង​ថា ​​បាន​រក​ឃើញ​បំណែក​យន្តហោះ​ម៉ាឡេស៊ី​​ដែល​បាត់​​ខ្លួន​​ MH370 ​នៅ​ឆកសមុទ្រ​បេងហ្គាល់។

​ក្រុមហ៊ុន​ GeoResonance ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​បំណែក​​​យន្តហោះ​​ជាច្រើន​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ឆក​សមុទ្រ​បេងហ្គាល់​ ដែល​មាន​ចម្ងាយ ​៥ ​ពាន់​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​កំពុង​​ស្វែង​រក​បច្ចុប្បន្ន​ក្នុង​មហាសមុទ្រ​ឥណ្ឌា​ ដោយ​លើក​ឡើង​ថា ​ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​ការ​រុករក​ដោយ​ខ្លួន​ឯង​តាំង​ពី​ថ្ងៃ​ទី ១០ ​មិនា​មក។

​អគ្គនាយក​អាកាសចរណ៍​ស៊ីវិល​​​​ម៉ាឡេស៊ី​​​លោក Datuk Azhauddin Abdul Rahman ​និយាយ​​ប្រាប់​សារព័ត៌មាន​ The Star ​ថា ​ខាង​ម៉ាឡេស៊ី​មិន​​ទាន់​បាន​ទទួល​របាយការណ៍​ពី​ការ​រក​ឃើញ​នេះ​នៅ​ឡើយ​ទេ។ ​លោក​បញ្ជាក់​ដូច្នេះ “យើង​នឹង​ធ្វើ​ការ​ពិនិត្យ ​និង​ផ្ទៀងផ្ទាត់​ទៅ​លើ​របាយការណ៍​នេះ”។




ក្រុម​ហ៊ុន​រុករក​​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ Adelaide​ ​លើក​ឡើង​ថា ​ខ្លួន​បាន​ធ្វើ​ការ​រុករក​លើ​ផ្ទៃដី​ទំហំ​ ២ ​លាន​គីឡូម៉ែត្រ​ការ៉េ​​​ដែល​យន្តហោះ​ម៉ាឡេស៊ី​អាច​ធ្លាក់។ ​ការ​រុករក​របស់​ពួកគេ​ផ្អែក​ទៅ​លើ​​រូបភាព​ដែល​ទទួល​បាន​ពី​ផ្កាយរណប ​និង​យន្តហោះ ​ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​របស់​ពួកគេ​ផ្ដោត​ការ​រុករក​ទៅ​ភាគ​ខាងជើង​ពី​កន្លែង​ដែល​​ជើង​ហោះ​ហើរ​ MH370 ​បាត់​ចេញ​ពី​ដាន។ ​ “បច្ចេកវិទ្យា​ដែល​យើង​ប្រើ​គឺ​ ដើម​ឡើយ​​ត្រូវ​បាន​បង្កើត​ឡើង​​សម្រាប់​ស្វែងរក​ក្បាល​គ្រាប់ ​និង​នាវាមុជទឹក​ទេ។ ​​តែ​ក្រុម​របស់​យើង​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​សម្រេច​ចិត្ត​ថា ​យើង​ត្រូវ​តែ​សាកល្បង​ ជួយ​ដល់​កិច្ចការ​នេះ”។ ​​នេះ​ជា​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​​លោក​ David Pope។ ​​ក្រុមហ៊ុន​ដដែល​បាន​ប្រើប្រាស់​​បច្ចេកវិទ្យា​ជាង​ ២០ ​ដើម្បី​វិភាគ​ទិន្នន័យ​ដោយ​​ក្នុង​នោះ​រួម​មាន​​ទាំង​ការ​ប្រើប្រាស់​រ៉េអាក់ទ័រ​នុយក្លេអ៊ែរ​មួយ​ផង​ដែរ។ ការ​អះអាង​របស់​​របស់​ក្រុមហ៊ុន​ GeoResonance ​កើត​ឡើង​ក្រោយ​ពេល​អ្នក​នាំ​ពាក្យ​ម្នាក់​ទៀត​គឺ​លោក Pavel Kursa ​អះអាង​ថា ​បាន​ប្រទះ​ឃើញ​​បំណែក​មួយ​ចំនួន​​នៅ​ឆកសមុទ្រ​បេងហ្គាល់ ​ដោយ​បំណែក​ទាំង​នោះ​មាន​សារធាតុ​អាលុយមីញ៉ូម ​ទីតានីញ៉ូម​ ទង់ដែង ​លោហៈ​ដែក ​និង​សារធាតុ​ផ្សេង​ទៀត​សម្រាប់​ផលិត​យន្តហោះ​ Boeing 777៕  (Sabay)