Latest Post
Loading...
Free Search Engine Submission

Thursday, May 1, 2014

ស្ថានការណ៏​យោធាខ្មែរ-ថៃ​នៅព្រំដែន​បា្រសាទព្រះវិហារ ចាប់ផ្តើម​តានតឹងជាថ្មី ​ខណៈថៃ​បង្កើនកម្លំាងទ័ព

in Local News , News
ខេត្តព្រះវិហារ​ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​បានស្រង់សំដី​មន្រ្តីយោធាដែលឈរជើង​ទិសបា្រសា​ទព្រះវិហារឲ្យដឹងថា ​ស្ថានការណ៏​នៅតាមព្រំដែន​បា្រសាទព្រះវិហារ បានផ្តើម​ឡើង​កម្តៅជាថ្មី​ចាប់តំាងពី​ថ្ងៃទី២៦ ​មេសា​ ​២០១៤មក​ ដោយសារភាគីថៃ​បានបង្កើន​កងកម្លំាងយោធា​ជាច្រើនរយនាក់ ​នៅខាងលិចភ្នំបា្រសាទ​ព្រះវិហារ ​ត្រង់ចំណុចតាស៊ឹម ​ចាក់ច្រែង​ និង​ ចំណុចព្រះវិហារគោល៨ ។ លោកនាយក​ឧត្តមសនីយ៏ផ្កាយមាស៤​ ជា តារា អគ្គមេបញ្ជាការ​រងនៃកងយោធពល​ខេមរភូមិន្ទ​ និង​ជាប្រធានគណៈបញ្ជាការ​ឯកភាព​សមរភូមិទិសយោធភូមិភាគ៤ ​កោះសន្តិភាព​មិនអាច​ទាក់ទង​​តាមទូរស័ព្ទ ​ដើម្បីសុំ​សេចក្តីអត្ថាធិប្បាយ​​បាននៅឡើយទេ​នៅរសៀលថ្ងៃទី០១​ ឧសភា​ ២០១៤នេះ ។ យ៉ាងណាក៏ដោយ ​ស្ថានភាពយោធា​នៅព្រំដែន​ប្រាសាទព្រះវិហារ​គិតត្រឹមម៉ោង៥និង២០នាទី​ល្ងាចថ្ងៃទីព្រហស្បតិ៍នេះ​ មានសភាពស្ងប់ស្ងាត់ជាធម្មតា​ តែកងកម្លំាង​ទំាងពីរបាន​ត្រៀមរៀងៗខ្លួន ។ សេចក្តីរាយការណ៏​បានបន្តថា​ ភាពស្ងប់ស្ងាត់នេះ ​បានកើតឡើង​បន្ទាប់ពីលោកនាយកឧត្តមសេនីយ៏​ ស្រី ឌឹក ​មេបញ្ជាការប្រចំាទិសបា្រសាទ​ព្រះវិហារ​បានជួបចរចាជាមួយ​មេបញ្ជាការកងទ័ព​ភូមិន្ទថៃ កាលពីថ្ងៃទី៣០​មេសាម្សិលមិញ​ និង ​ក្រោយមកភាគីថៃ បានដកថយ​ចម្ងាយប្រមាណ១០០ម៉ែត្រ​ពីទីតំាង​ឈរជើង​នោះរួចមក ៕

(កោះសន្តិភាព)