Latest Post
Loading...
Free Search Engine Submission

Thursday, May 1, 2014

តារាចម្រៀង​ស្រីកូរ៉េ ១០រូប មាន​សម្រស់ស្រស់​ស្អាត​ដាច់គេ​របស់​ K-pop

in Entertainment News , News
(Looking today) កូរ៉េខាងត្បូង៖ តាមប្រភពព័ត៌មាន កម្សាន្តបរទេស នៅថ្ងៃទី១ ខែឧសភា ឆ្នាំ ២០១៤ នេះ បានប្រាប់ឲ្យដឹងថា តារាស្រី កូរ៉េខាងត្បួង ១០ រូបដែលមាន សម្រស់ស្រស់ស្អាត ជាងគេ របស់ K-pop ជាទីគួរឲ្យស្រឡាញ់ របស់ទស្សនិកជនក្នុង និងក្រៅប្រទេស។ តារាចមៀងស្រីទាំងនេះ សុទ្ធសឹងជាតារាចមៀង នៅក្នុងក្រុមល្បីៗរបស់ ប្រទេសកូរ៉េខាងត្បូង។



១, នាង Min Ah ជាសមាជិកក្រុមក្រុម Girl's Day បានទាក់ទាញ ចំណាប់អារម្មណ៍ ពីទស្សនិកជនដោយ មុខមាន មន្តស្នេហ៍ គួរឲ្យស្រឡាញ់ និងភ្នែក មូលក្រឡង់មុតស្រួច។



២,នាង So Hee ជាអតីតសមាជិកវ Wonder Girls សម្រស់ និងកែវភ្នែកដ៏មានមន្តស្នេហ៍ ទាក់ទាញប្រជាប្រិយភាព យ៉ាងខ្លំាងពីទស្សនិកជន ពេលដែលបាន ឃើញនាង ធ្វើឲ្យបុរសៗ គ្រប់រូបតែងតែលង់ នឹងសម្រស់នាងតែម្តង។


៣, នាង Nana ជាសមាជិកក្រុម After School សម្រស់ផ្ទៃមូលដូច ព្រះច័ន្ទ ត្របកភ្នែករាងកោងវែង និងបបូរមាត់ពណ៌ស៊ីជម្ពូ លាយឡំនឹងទឹក ដមសំឡេង ដែលជាចំណុចទាក់ទាញ ប្រជាប្រិយភាព ពីទស្សនិកជន។


៤, ទោះបីជានាង Eun Jung ជាសមាជិកក្រុម T-ara មិនមានត្របកភ្នែកពីរជាន់ទេ ប៉ុន្តែនាង Eun នៅ តែសម្រស់ដ៏ស្រស់ស្អាត និងមានភាពទាក់ទាញដដែល។


៥, ត្របកភ្នែកពីរជាន់របស់នាង Sulli សមាជិកក្រុម f (x) បានទាក់ទាញការគាំទ្រ យ៉ាងខ្លាំងពីទស្សនិកជន ស្រីៗដែលចូលចិត្ត តុបតែងមុខដូចតារា។


៦, នាង Seungyeon ជាសមាជិកក្រុម Kara ជាតារាចម្រៀងមានសម្រស់ស្អាត និងមានមន្តស្នេហ៍នៃស្នាមញញឹមរបស់នាង។


៧, នាង BoA ជាសមាជិកក្រុម SMTOWN ជាតារាចម្រៀងមាន សម្រស់ស្រស់ស្អាត លាយឡំបបូរមាត់រលោង ដែលចំណុច ទាក់ទាញប្រជប្រិយភាព។


៨, នាង G.NA. ឬ នាង Gina Jane Choi មានសម្រស់ស្រស់ស្អាត និងភាពសិចស៊ីទាក់ទាញ ប្រជាប្រិយភាពបំផុត។


៩, មិនត្រឹមតែជាម្ចាស់ នៃស្រស់ស្អាតប្រចាំឆ្នាំទេ នាង Ga In ជាសមាជិកក្រុម Brown Eyed Girls មាន សម្រស់ និងមានមន្តស្នេហ៍ នៃត្របកភ្នែក ពីរជាន់ បានទាក់ទាញទស្សនិកជន ឲ្យចាប់អារម្មណ៍លើ រូបនាងទៀតផង។


១០, ត្របកភ្នែកពីរជាន់របស់ នាង CL ជាសមាជិកក្រុម 2NE1 ជាអំណាចយ៉ាងសាហាវ នៃការទាក់ទាញយ៉ាងខ្លំាង ពីអ្នកគាំទ្ររបស់ទស្សនិកជន ៕