![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv7-0WF5wN3mExs61fq7VDFZfgIQkUmU6IwvC0bQbQHOqHPtz3XoQkKg8-6MY0DPztu0Kkd62UCPrpuBE4FpLU2l-uFpqAwfKbSNABgv6-2dSYjNdcP2JBjJG_H1aEqDDIqdfJp-Rojt5F/s1600/v_0816.jpg)
ឪពុកតិរច្ឆានកប់កូនស្រីទើបកើតទាំងរស់ ព្រោះឃើញមានមាត់ឆែប
in
(Looking today) ស្វាយរៀង ៖ ហេតុការណ៍កម្រជួប និងគួរអាណោចអធ័ម អាណិតអាសូរ ពីសំណាក់ មហាជន ដែល មាន បុរសម្នាក់ ជាឪពុក គ្មានចិត្ត សន្តោសមេត្តា បានសម្រាលកូន ហើយឃើញ មាត់ឆែប យកទៅកប់ទាំង រស់ ។ ហេតុការណ៍ ដ៏កម្រជួបនេះ កើតឡើង កាលវេលាម៉ោង៤ រសៀល ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៤ នៅក្នុង វត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ឪពុកខាងលើ ឈ្មោះ គង់ សុខ អាយុ២៩ឆ្នាំ មុខរបរកសិករ និងមានប្រពន្ធឈ្មោះ ហេង នី អាយុ ២៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង បានមកសម្រាលកូន នៅមន្ទីពេទ្យបង្អែក ខេត្តស្វាយរៀង កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៤ រហូតដល់ម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី ៣០ ខែមេសាឆ្នាំ២០១៤ ទើបសម្រាល បានកូនស្រី មួយទម្ងន់៣គីឡូជាង ប៉ុន្តែជាអកុសលទារក មានមាត់ឆែប ។
រហូតដល់ម៉ោង៤រសៀល មានក្មេងនៅជិតវត្តព្រៃឆ្លាក់ បានកូនក្មេងលឺយំ ស្មានតែខ្មោចលង ក៏ទៅប្រាប់ ព្រះសង្ឃ ពេលព្រះសង្ឃទៅដល់ក៏លឺមែន ហើយឃើញដីថ្មីៗ ក៏កាយដីនោះ ក៏ឃើញទារកខាងលើ កប់ក្នុងដីដោយរុំកន្សែង និងភួយ ពេលឃើញបែបនេះក៏រាយការណ៍ទៅសមត្ថកិច្ច ។
សមត្ថកិច្ចចុះ ទៅស្រាវជ្រាវ ក៏នាំខ្លួនឪពុកទារកខាងលើ មកសួរនាំនៅអធិការដ្ឋាន នគរបាលក្រុង ស្វាយរៀង ហើយឆ្លើយសារភាពថា ខ្លួនពិតជា បានឲ្យគេយកកូន របស់ខ្លួនយកទៅកប់ចោលពិត ប្រាកដមែន ព្រោះខ្លួនអន់ចិត្តឃើញកូនមាត់ឆែប។
បច្ចុប្បន្នទារក ត្រូវបានសង្រោះ នៅមន្ទីពេទ្យបង្អែក ខេត្តស្វាយរៀង និងជនសង្ស័យ ជាឪពុកតិរច្ឆានត្រូវ នគរបាលក្រុងស្វាយរៀង កំពុងកសាង សំណុំរឿង ដើម្បីបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តចាត់ការបន្ត ៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv7-0WF5wN3mExs61fq7VDFZfgIQkUmU6IwvC0bQbQHOqHPtz3XoQkKg8-6MY0DPztu0Kkd62UCPrpuBE4FpLU2l-uFpqAwfKbSNABgv6-2dSYjNdcP2JBjJG_H1aEqDDIqdfJp-Rojt5F/s1600/v_0816.jpg)