ជីនឌូ, (ស៊ិនហួ)៖ រហូតមកដល់ ថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ ២០១៤ នេះថា ចំនួន សាកសពដែល ក្រុម សង្គ្រោះទាញចេញ ពីនាវា Sewol ដែលបានលិចនៅ ជិតកោះជិនឌូ ភាគ និរតីនៃប្រទេស កូរ៉េខាងត្បូងនោះ បាន កើនឡើងរហូតដល់ ២១៣នាក់ហើយ ស្របពេលដែល សាកសពមនុស្សជិត ៩០នាក់កំពុង ជាប់ខ្លួនក្នុងជម្រៅទឹក សមុទ្រជាង ២០ម៉ែត្រទៀត។
គួរបញ្ជាក់ថា នេះជាថ្ងៃទី១៦ ហើយ បន្ទាប់ពីនាវាលិច ប៉ុន្តែការស្រង់យកសាកសពនៅតែ មានសភាពយឺតយ៉ាវ ដោយសារតែបញ្ហា អាកាសធាតុ មានខ្យល់បោកបក់ខ្លាំង និង រលក សមុទ្រខ្ពស់ថែមទៀត ទើបធ្វើឲ្យក្រុមរុករក ផ្អាកប្រតិបត្តិការជារឿយៗ ៕
(Dap-news)