ប្រភព៖ កោះសន្តិភាព
លោកអូបាម៉ាក្តោបសំពត់ភរិយាកុំឱ្យខ្យល់បើុង
in
ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានក្តោបសំពត់ភរិយា លោកស្រី Michelle ខណៈឡើងយន្តហោះ Air Force One ត្រៀមចេញដំណើរទៅធ្វើទស្សនកិច្ចនៅបណ្ណាល័យ LBJ Presidential Library ព្រមទាំងចូលរួមពិធីរំឭកខួបលើកទី៥០ នៃការបង្កើតសិទ្ធិ Civil Rights Act ផងដែរ ។
សកម្មភាពលោកអូបាម៉ា ក្តោបសំពត់ភរិយានោះ ត្រូវអ្នកកាសែតជាតិ និងអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ហើយពួកគេគិតថានោះជាការទទួលខុសត្រូវដ៏មានអត្ថន័យមួយ បន្ទាប់ពីលោកទទួលបានកិត្តិនាមដ៏ល្បីល្បាញក្នុងការដឹកនាំសហរដ្ឋអាមេរិក ។ ដោយឡែកអ្នកថតរូបម្នាក់និយាយថា លោក បារ៉ាក់ អូបាម៉ា ធ្វើដូចនេះដើម្បីការពារកុំឱ្យមានរឿងភ័ន្តច្រឡំកើតឡើង ពោលគឺការពារកិត្តិយសភរិយាក្នុងនាមជាស្វាមីដ៏ល្អ ដោយចៀសវាងរឿងដែលអាចកើតឡើងស្រដៀងនាង Marilyn ៕