Latest Post
Loading...
Free Search Engine Submission

Friday, May 2, 2014

យាយខ្លី​អ្នក​កំប្លែង​ និង​​អ្នក​​ចម្រៀង​អាយ៉ៃ​ បានទទួល​មរណភាព​ហើយ​

in Local News , News , Social News
រាជធានី​ភ្នំ​ពេញ ៖ អ្នក​កំ​ប្លែង​ ​និង​ចម្រៀង​​អា​យ៉ៃ លោក​យា​យ​នេត​ ផល្លី​ ហៅ​យាយ​ខ្លី​ បា​នទទួល​មរណភាព​​ហើយ​នៅ​​វេ​លា​ម៉ោង​​១២​​និង​១២នាទី​​​រំលង​អធ្រាត្រឈានចូល​​ថ្ងៃ​ទី២ ឧសភា ២០១៤ ​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​កាល់​ម៉ែត ​រាជធានីភ្នំពេញ ​ហើយ​សព​ត្រូវ​​​បាន​​តម្កល់ទុក​​​ធ្វើ​​បុ​ណ្យ​​​តាម​ប្រ​ពៃ​ណីនៅ​វត្ត​ញាណ​រង្សី នៅ​ក្នុង​សង្កាត់ទួល​សង្កែ ​ខណ្ឌ​ឫស្សីកែវ ​​។​ យាយ​ខ្លី​ចូល​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ប្រមាណ​​បី​អាទិត្យ​មក​ហើយ​ ទើប​តែ​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង​រហូ​ត​​សន្លប់​បាត់​មាត់​បាត់ករ​ ​នៅ​​ថ្ងៃ​ទី​២៧​ មេសា​ គាត់​បឺត​ទុយោ​ទឹក​អត់​បាន​ទេ​​ ទាល់​តែ​បន្ដក់​ មួយៗ​ទើប​បាន​ ។​ អ្នក​ស្រី​នេត​ ផល្លី​ ហៅ​យាយ​ខ្លី​ មាន​កូន​៦​នាក់ ​ក្នុង​នោះ​ប្រុស​២​នាក់​ តែ​បច្ចុប្បន្ន​សល់​តែ​៥​នាក់​ បន្ទាប់​ពី​កូន​ស្រី​ពៅ ​បាន​ស្លាប់​ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ។​ យាយ​ខ្លី​ ជា​អ្នក​សិល្បៈអាយ៉ៃ​ជើង​ចាស់​មុន​ចាប់​អាជីព​កំប្លែង​ ។​ កូន​ៗ​របស់​យាយ​ខ្លី​មាន​ជីវភាព​មិន​ធូរធារ​ទេ​ ក្នុង​នោះ​ខ្លះ​រត់​ម៉ូតូ​ឌុប​ ខ្លះ​លក់​នំអាកោ​​ជា​ដើម​ ។​ (កោះសន្តិភាព)